អគ្គីភ័យឆាបឆេះស្លាប់ ២នាក់នៅទួលគោក បណ្តាលមកពីជនជាតិបារាំងចាក់សម្លាប់សង្សារជានារីខ្មែរជាច្រើនកាំបិតរួចដុតសម្លាប់ខ្លួនឯង

(ភ្នំពេញ)៖ អគ្គីភ័យដែលបានឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ស្លាប់មនុស្ស ២នាក់នៅខាងត្បូងអង់តែនទួលគោកនោះ បណ្ដាលមកពីបុរសជាជនជាតិបារាំងចាក់សម្លាប់ស្ត្រីខ្មែរជាសង្សារជាច្រើនកាំបិតរួចដុតសម្លាប់ខ្លួនឯង។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១:២៥នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៤៦ ផ្លូវលេខ ៥៥៨ សង្កាត់បឹងកក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនជាតិបារាំងដែលចាក់សម្លាប់ស្ត្រីជាសង្សារ រួចដុតសម្លាប់ខ្លួនឯងឈ្មោះ DERAI JEROME MARCEL LEON ភេទប្រុស អាយុ ៥៦ឆ្នាំ មុខរបរ អ្នកធ្វើនំភីស្សា (ជាអ្នកជួលបន្ទប់)។ ចំណែកនារីរងគ្រោះឈ្មោះណី ស្រីអូន  អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រៀនធ្វើសក់ និងធ្វើក្រចក៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare