
សម្ភោធស្នាក់ការ របស់គេហទំព័រ កម្ពុជារាល់ថ្ងៃ ឲ្យដំណើរការជាផ្លូវការ
ខេត្តបាត់ដំបង៖ គេហទំព័រ កម្ពុជារាល់ថ្ងៃ បានបើកសម្ពោធ ជាផ្លូវការហើយនៅរសៀលថ្ងៃស្រុក ទី២៤ ខែកក្កដាឆ្នាំ២០២០នេះ ស្ថិតនៅធំព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។ សុំជម្រាបថា គេហទំព័រកម្ពុជារាល់ថ្ងៃ ដេលមាន លោក គាំង រី ជាចាងហ្វាងការផ្សាយ ពីមុនចេញផ្សាយបោះពុមជាកាសែត ប៉ុន្តែត្រូវបានប្ដូរមកជាគេហទំព័រវិញ។
កម្មវិធីនេះប្រព្រឹត្តិទៅក្រោមវត្តមានលោក យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋាន មណ្ឌលព័ត៌មាន លោកជា កែវ ចិន្តា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋាននីតិកម្ម ទទួលបន្ទុកច្រកចេញចូល និងលោក ផេង សិទ្ធី អភិបាល នៃគណះអភិបាលក្រុ ងបាត់ដំបង។
ពិធីសម្ពោធនេះនេះក៏មានអ្នកសារព័ត៌មានបណ្ដាអង្គភាពផ្សេងៗមួយចំនួនបានចូលរួមផងដែរ៕