រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងមានភ្ញៀវទេសចរកើនឡើងគួរអោយកត់សម្គាល់

ខេត្តពោធិ៍សាត់=

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀងក្នុងខេត្តពោធិ៍សាត់ ដែលជាទីកម្សាន្តដ៏សែនមនោរម្យ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកលម្ហែនៅថ្ងៃចុងសប្តាហ៍ឬថ្ងៃឈប់សម្រាកនោះមានការកើនឡើងច្រើន ឡើងវិញ ស្របពេលដែលស្ថានភាពកូវីដ១៩ កំពុងធូរស្រាលបន្តិច ។

លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានទឹកធ្លាក់ចំនួន៩ដំណាក់ គឺ មានដំណាក់កោះភ្ញៀវ ដំណាក់កោះយាយចាំតា ដំណាក់ទឹកឈូ ដំណាក់មនោរម្យ ដំណាក់ថ្មសណ្តូក ដំណាក់ព្រះ ដំណាក់ជ្រៃក្រឹម ដំណាក់កោះសុបិន និង ដំណាក់ទឹកធ្លាក់ ហើយដំណាក់ទី១ដល់ដំណាក់ទី៩ លាតសន្ធឹងក្នុងចម្ងាយជិត១គីឡូម៉ែត។
លោកបានបន្តថា តាមរយៈភាពស្រស់ស្អាតនៃសម្រស់ធម្មជាតិនេះបានធ្វើឲ្យកំណើនភ្ញៀវទេសចរ ទៅលេងកម្សាន្តមិនចេះដាច់ ដោយសំរាប់ថ្ងៃចុងសប្តាហ៍មានភ្ញៀវទេសចរចន្លោះពី៥០០ ទៅ១៧០០នាក់ បន្ទាប់ពីមានការធូរស្រាលនៃជំងឺកូវីដ-១៩។ បន្ថែមពីនេះទៀតតាមរយៈផ្សព្វផ្សាយរបស់មន្ទីរ បានយ៉ាងទូលំទូលាយ ទាក់ទងទៅនឹងតំបន់រមណីយដ្ឋានមួយនេះ ។

ឥឡូវភ្ញៀវមកកាន់តែច្រើន តែមុននឹងមានមនុស្សច្រើននេះ ក៏យើងបានធ្វើការផ្សព្វផ្សាយឲ្យទូលាយដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិ ចូលមកកម្សាន្តកាន់តែច្រើនឡើង ចឹងសូមឲ្យភ្ញៀវជាតិនិងអន្តរជាតិចាប់អារម្មណ៍លើតំបន់ទេសចរណ៍ឲ្យបានច្រើនកុះករ ព្រោះតំបន់នេះ យើងក៏បានរៀបចំមិនឲ្យខុស មិនឲ្យប្លែកពីធម្មជាតិនោះទេ អញ្ចឹងតំបន់ខ្លះថាយើងអាចកែច្នៃ ទីតាំងខ្លះយើងមិនអាចកែច្នៃទេ តែកែច្នៃទៅធ្វើឲ្យភ្ញៀវមួយចំនួនមិនមានការចាប់អារម្មណ៍ » ។
សូមបញ្ជាក់ថា ទឹកធ្លាក់ច្រកល្អៀង ស្ថិតនៅចន្លោះភ្នំយ៉ោក ដែលមានទីតាំងនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare