ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែងពង្រឹងវិធានការបង្ការជម្ងឺ(កូវីដ១៩)​​

ខេត្តស្ទឹងត្រែង:ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាល ចុះជួយខេត្តស្ទឹងត្រែងក្រើនរំលឹកបន្ថែមដល់អាជ្ញាធរមូលដ្ឋាន ឱ្យបង្កើនការបង្ការជម្ងឺ(កូវីដ១៩)​ ដោយ​សហការជាមួយមន្ត្រី​សុខាភិបាល​ ​​ បង្កើនការផ្សព្វ​ផ្សាយ អប់រំប្រជាពលរដ្ឋឱ្យលើកកម្ពស់អនាម័យ ​បប្រកបដោយភាពទទួលខុសត្រូវ។

ក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក នៅវត្តដំរីស ឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង​ ឯកឧត្តម ផៃប៊ុនឈឿនរដ្ឋលេខាធិ​ការប្រចាំការក្រសួងបរិដ្ខាន និងជាប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្ទឹងត្រែង​មានប្រសាសន៍ថា៖ ករណីជម្ងឺ(កូវីដ១៩)ក្នុងប្រទេសកម្ពុជាយើងមិនមានករណីឆ្លងទេ តែមានករណីនាំចូល ​ដូចនេះមន្ត្រីសុខាភិបាល​តាមមណ្ឌលសុខភាព ​ និង អាជ្ញាធរ​ក្រុង ស្រុក មូលដ្ឋាន ភូមិ ឃុំ ត្រូវបង្កើនការផ្សព្វផ្សាយសារអប់រំប្រជាពលរដ្ឋ ឱ្យបង្កើនការអនុវត្តតាមក្រសួងសុខាភិបាល​ដែលបានណែនាំឱ្យជាជាប្រចាំ។

ឯកឧត្តម ​ ​មានប្រសាសន៍បន្តថា៖ដើម្បីបង្ការជម្ងឺឆ្ងងនេះបាន​ពុកម៉ែបងប្អូនដែលមានសមាជិកវិលមកពីប្រទេសក្រៅ​ ត្រូវជូនដំណឹងមកអាជ្ញាធរភូមិ ឃុំ ឱ្យបានឆាប់ ដើម្បីវិធានការអនុវត្តចិត្តាឡីស័ក្ត​ បង្ការជម្ងឺ(កូវីដ១៩​)ឱ្យមានប្រសិទ្ធភាពកុំឱ្យកើតឡើងដល់ប្រជាពលរដ្ឋយើងនៅតាមបណ្តាសហគមន៍​ជាពោសេសយើងបានជួបគ្នាក្នុងវិទិការនេះបានដឹងលឺទាំងងស់គ្នា។

លោកលីមីណាអភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានបញ្ជាក់​ថា៖ករណីនេះអាជ្ញាធរស្រុកបានចាត់ឱ្យលោកមេឃុំនៅតាមឃុំនិមួយៗ​បង្កើនការតាមដានពិនិត្យទៅលើ​ បងប្អូនប្រជាពលរដ្ឋ ជាពលករបើមានមកពីប្រទេសថៃ ឬបណ្តាប្រទេស​ផ្សេងៗទៀត ត្រូវឱ្យពួកគាត់​ភ្ញាក់រលឹកមកជួបមន្ត្រីសុខាភិបាលឱ្យបានឆាប់ដើម្បីពិនិត្យសុខភាពដាក់នៅ១៤ថ្ងៃជាចាំបាច់តាមការណែនាំពីរក្រសួងសុខាភិបាល។

លោកអភិបាល​ស្រុក​អះអាងថា៖ករណីជម្ងឺនេះ​អាជ្ញាធរ​ស្រុក និងប្រើប្រាស់កម្លាំងគ្រប់សមាសភាព ដើម្បីចូលរួមជាមួយស្ថាប័នជំនាញប្រកបដោយការទទួលខុសត្រូវខ្ពស់ និងនាំគ្នាអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា៖​​​ក្នុងវេទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកបុរីអូរស្វាយដែនជ័យមានប្រជាពលរដ្ឋស្នើឡើងចំនួន៤០បញ្ហាអាជ្ញាធរដោះស្រាយបាន៣១បញ្ហានៅ១៩បញ្ហាទៀតនិងដោះស្រាយជូនប្រជាពលរដ្ឋនៅពេលក្រោយ។

ហើយចំណែកករណីជម្ងឺកូវីដ១៩វិញតាមការឱ្យដឹងពីមន្ត្រីសុខាភិបាលខេត្តស្ទឹងត្រែងគិតមកដល់ថ្ងៃទី១៥កក្កដានេះមានជនសង្ស័យបានធ្វើតេស្តសំណាក​ចំនួន២​៥៤នាក់ក្នុងនោះ -ស្រុកបុរីអូរស្វាយសែនជ័យ៧៤នាក់ ​-ស្រុកសៀមបូក២៨នាក់- ស្រុកថាឡាបរិវ៉ាត់១៣នាក់ -ស្រុកសេសាន១៧ -ស្រុកសៀមប៉ាង២៣- ក្រុងស្ទឹងត្រែង២៣-និងផ្នែកផ្សេងៗទៀត៧៦នាក់ដោយបានអនុវត្តតាមវិធានការចិត្តាឡីស័ក្ត គ្មាន(ជម្ងឺកូវីដ១៩ទេ) ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare