ប្រទេសវៀតណាមធ្វើការជាមួយបណ្តាអាជ្ញាធរបរទេស ដើម្បីស្តារបណ្តាញផ្លូវអាកាសឡើងវិញ

ភ្នំពេញ: ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០​ — អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បាននិយាយថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តីវៀតណាម បណ្តាក្រសួង និងទីភ្នាក់ងារនានាកំពុងធ្វើការងារយ៉ាងសកម្មជាមួយសមភាគីបរទេស ស្តីពីការស្តារឡើងវិញនូវបណ្តាញដឹកជញ្ជូនតាមផ្លូវអាកាសរវាងប្រទេសវៀតណាម និងប្រទេសមួយចំនួន។

លោកស្រីបានធ្វើសេចក្តីថ្លែងការណ៍នេះ នៅក្នុងសន្និសីទសារព័ត៌មានទៀងទាត់មួយ របស់ក្រសួងកាលពីថ្ងៃទី១៦ ខែកក្កដា ក្នុងការឆ្លើយទៅនឹងសំណួរទាក់ទងនឹងការបន្តជើងហោះហើរទៅបរទេសក្នុង បរិបទនៃជំងឺកូវីដ-១៩ ។

លោកស្រីបាននិយាយថា ក្រសួងការបរទេសបានជូនដំណឹងដល់ទីភ្នាក់ងារបរទេសមួយចំនួននៅក្នុងប្រទេសវៀតណាមអំពីផែនការបន្តការហោះហើរទៅកាន់ទីក្រុងសេអ៊ូល (សាធារណរដ្ឋកូរ៉េ) តូក្យូ (ជប៉ុន) តៃវ៉ាន់ (ចិន) ក្វាងចូវ (ចិន) វៀងចន្ទន៍ (ឡាវ) និងរាជធានីភ្នំពេញ (កម្ពុជា) ចាប់ពីពាក់កណ្តាលខែកក្កដា ដោយឈរលើមូលដ្ឋាននៃការធានាបាននូវការអនុលោមតាមវិធានការណ៍បង្ការដើម្បីធានាថា នឹងមិនមានការឆ្លងរាលដាលនៃមេរោគកូរ៉ូណាវីរុសនៅក្នុងសហគមន៍។

លោកស្រី Hang បាននិយាយបន្ថែមថា ក្រសួងដឹកជញ្ជូនក៏កំពុងធ្វើការពិភាក្សាជាមួយភ្នាក់ងារនានាដែលពាក់ព័ន្ធនៅក្នុងប្រទេសទាំងនោះ ដើម្បីឈានដល់ការព្រមព្រៀងគ្នាស្តីពីការហោះហើរ និងផ្លូវជាក់លាក់។

លោកស្រីបាននិយាយថា នាពេលអនាគតឆាប់ៗខាងមុខនេះ ប្រទេសវៀតណាមនឹងផ្តល់អាទិភាពដល់ប្រជាជនដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងប្រទេសនេះ ដែលរួមមានប្រជាជនវៀតណាម អ្នកជំនាញបរទេស វិនិយោគិន អ្នកគ្រប់គ្រងអាជីវកម្ម និងកម្មករជំនាញ ព្រមទាំងអ្នកដែលចូលទៅក្នុងគោលបំណងការទូត និងផ្លូវការ និងករណីពិសេសមួយចំនួនទៀត៕

(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី)

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare