បុរសម្នាក់ប្រើឧប្បករណ៍ឆក់ត្រីខ្វះការប្រុងប្រយ័ត្នក៍បណ្តាលឲ្យឆក់ស្លាប់ខ្លួនឯង

ខេត្តកណ្តាល៖ បុរសម្នាក់ប្រើឧប្បករណ៍ឆក់ត្រីខ្វះការប្រុងប្រយ័ត្នក៍បណ្តាលឲ្យឆក់ស្លាប់ខ្លួនឯង ដែលកើតហេតុ នៅថ្ងៃ ពុធ១០រោចខែ អសាឍ ឆ្នាំជូត ឯកស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី ១៥.​ ខែកក្កដាឆ្នាំ២០២០. វេលាម៉ោង០៧និង៣០នាទី មានករណីបុរសម្នាក់ដេកស្លាប់ និងហើមស្អុយរលួយ បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហេតុការណ៍នេះស្ថិតនៅចំនុចស្រះក្នុងចំការស្វាយ ស្ថិតនៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ផល ផា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង​ ខេត្តកណ្តាល(ស្លាប់)។
វត្ថុតាងរួមមាន

– អាគុលចំនួន១គ្រឿង,​ដងឆក់ត្រី១គូ​,​អាំងវិចទ័រ ១គ្រឿង
សភាពរឿងហេតុ នៅថ្ងៃទី ១២.​ ខែកក្កដា.ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០នាទី ខណៈមេឃកំពុងរលឹមភ្លៀង ឈ្មោះ ផល ផា បានសុំម្តាយថាទៅឆក់ត្រី នៅក្នុងស្រះ រួចក៏បានចេញទៅបាត់ តាំងពីយប់នោះមក មិនឃើញឈ្មោះផលផា ត្រឡប់ផ្ទះវិញទេ ដោយមានការងឿងឆ្ងល់ ឪពុកម្តាយនិងក្រុមគ្រួសារ បានដើរក​ តែរកមិនឃើញ ។


លុះដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ វេលាម៉ោង១៧និង៣០នាទី.ទើបមានគេមកប្រាប់ថា.ឃើញ ឈ្មោះ ផល​ ផា ស្លាប់នៅក្នុងស្រះត្រី ដោយមាន ស្ពាយ អាគុយ អាំងវែកទ័រ និងដងឆក់ត្រី ជាប់និងខ្លួន។
បន្ទាប់ពីទទួលបានព័ត៍មានភ្លាមនោះ កម្លាំងនគរបាលស្រុក សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលត្រើយស្លា ចុះធ្វើការពិនិត្យ ដោយមានការចូលរួមពីថ្នាក់ឃុំ ថ្នាក់ភូមិ និងក្រុមគ្រួសារ រួចសន្និដ្ឋានថា ជនរងគ្រោះ​ ពិតជាស្លាប់ដោយសារឆក់ត្រី នៅក្នុងស្រះត្រីពិតប្រាកដមែន។
បន្ទាប់ពី​ពិនិត្យ​រួច​ សាកសព រងគ្រោះ​ត្រូវបានសមត្ថកិច្ចនគរបាលជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare