លោកនាយកសាលា​បឋមសិក្សា​ចក​ដឹកនាំសិក្សា​នុសិស្ស​ដាំកូនឈេីក្នុង​បរិវេណសាលាដេីម្បី​ជំរុញ​ភាពបៃតង​ក្នុង​យុទ្ធនាការ​ “ពន្លក​បៃតង​”

(អូររាំងឪ​)៖​ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ លោក ញ៉េប សុចិន្ដា នាយកសាលាបឋមសិក្សាចកបានដឹកនាំសិស្សានុសិស្សចំនួន ២៥នាក់ដាំកូនឈើចំនួន ១២ដើមក្នុងនោះបេង ៦ដើម និងឈើទាល ៦ដើម នៅបរិវេណសាលាបឋមសិក្សាចក ស្ថិតនៅភូមិចក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ជា​ការចូលរួម​ជាមួយ​យុទ្ធនាការ​ “ពន្លក​បៃតង​”​ ដេីម្បី​លើកកម្ពស់សោភណ្ឌភាពសាលា បណ្ដុះគំនិតដល់សិស្សានុសិស្សឱ្យចេះស្រឡាញ់ ថែរក្សា និងចូលរួមដាំកូនឈើក៏ដូចជាបង្កើនភាពបៃតងស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន​ក្រោម​ការ​ចង្អុលបង្ហាញ​ពីឯកឧត្ដម​បណ្ឌិត​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare