ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ចាញ់បោក​តាមការទិញទំនិញអនឡាញ​

(ភ្នំពេញ​)៖​ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ត្រូវ​បានចាញ់​បោក​ក្រុមអនាមិក​ ប្រេីប្រាស់រូបភាព​ លក់ទំនិញតាម​អនឡាញ​ដោយប្រេីប្រាស់ឈ្មោះ​ផេក​ Technology Store លក់គ្រឿង​អេឡិចត្រូនិច​ទូទៅ​ដោយ​ពុំមាន​ទំនិញ​ឬ​ ទំនិញ​ខុសពីការ​បញ្ជា​ទិញ​ក្រោយ​ពីបង់ប្រាក់​រួចរាល់​។

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បានចាញ់បោកប្រាក់​រាប់​រយ​ រាប់ពាន់ដុល្លារ​ ដោយ​ការ​បញ្ជា​ទិញ​ទំនិញ​។ ក្រុម​នេះបាន​ឃុបឃិត​ជាមួយ​ក្រុម​ហ៊ុនដឹកជញ្ជូន​ឈ្មោះ​ ToRo ធ្វើ​សកម្មភាព​ដេីម្បី​បោក​បញ្ជោត​អ្នក​ទិញ​ទំនិញ​ដោយ​មាន​លេខ​ទូរស័ព្ទ​ 010 264221 ជាអ្នកដឹក។

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បានស្នេីសុំ​ឱ្យ​មន្រ្តី​ជំនាញ​ពាណិជ្ជកម្ម​ និង​មន្រ្តី​ជំនាញ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ធ្វើ​ការ​ស៊េីប​អង្កេត​ ស្រាវជ្រាវ​ វែកមុខ​ជន​បោកប្រាស់​មកដាក់ទោស​តាម​នីតិវិធី​ច្បាប់​ឱ្យ​ធ្ងន់ធ្ងរ​ដេីម្បី​បញ្ជៀសកុំឱ្យ​មាន​ប្រជាពលរដ្ឋ​ចាញ់​បោក​ ជនខិលខូច​ប្រេីប្រាស់​រូបភាពដូចខាងលេី។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋមានការចាញ់បោកតាមរយៈការទិញទំនិញអនឡាញ នេះកើតឡើងរាប់មិនអស់មកហើយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare