ក្រសួងព្រះបរមរាជវាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាពក្នុងជន្មាយុ៩៤ឆ្នាំដោយជរាពាធ

(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាព នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព្រះបរមរាជវាំង។

សពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ត្រូវបានតម្កល់ដើម្បីប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនានៅគេហដ្ឋាននៃសពស្ថិតនៅផ្ទះលេខ៨៣ ផ្លូវសុកហុក (១០៧) កែងនឹងវិថីហ្សូសិបប្រូសទីតូ(២១៤) សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare