អតិថិជននិយាយថាក្រុមហ៊ុន FAFA24h វេបផ្សាយកីឡា និងកាសុីណូពេញនិយមនៅប្រទេសកម្ពុជាកំពុងតែរកសុីបោកប្រាស់តាមប្រព័ន្ធអនឡាយដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុនសងតែដើមវិញ (វគ្គ២)

អតិថិជននិយាយថាក្រុមហ៊ុន FAFA24h វេបផ្សាយកីឡា និងកាសុីណូពេញនិយមនៅប្រទេសកម្ពុជាកំពុងតែរកសុីបោកប្រាស់តាមប្រព័ន្ធអនឡាយដោយភ្នាល់ឈ្នះលុយបែរជាក្រុមហ៊ុនសងតែដើមវិញ (វគ្គ២)

(រាជធានីភ្នំពេញ)៖ កន្លងទៅថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាឱ្យតាមបណ្តាលរាជធានី និងខេត្តទាំងអស់នៅទូទាំងប្រទេសត្រូវត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងសុីសង ល្បែងផ្សងសំណាងគ្រប់ប្រភេទដើម្បីចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”។

ជាមួយគ្នានេះដែរ ក្រុមហ៊ុន FAFA24h ដែលជាវេបផ្សាយកីឡា និងកាសុីណូពេញនិយមនៅក្នុងប្រទេសកម្ពុជាមានបើកលេងល្បែងសុីសងជាច្រើនប្រភេទមិនតែប៉ុណ្ណោះក្រុមហ៊ុន FAFA24h កំពុងតែបោកប្រាស់អតិថិជន (អ្នកលេងល្បែងឈ្នះ) ដោយអតិថិជនថាក្រុមហ៊ុន FAFA24h នេះហ៊ានសុីប៉ុន្តែមិនហ៊ានសងពីព្រោះថាភ្នាល់ឈ្នះលុយជាង៤០០ដុល្លារបែរជាខាងក្រុមហ៊ុនមិនព្រមសងទាល់តែរយៈពេល១៤ថ្ងៃទៀត មិនតែប៉ុណ្ណោះពេលអតិថជនតវ៉ាបែរជាថាសងតែដើមទៅវិញ។ ហើយក្រុមហ៊ុនល្បែងសុីសងជាច្រើនបែរជាមានវត្តមានលេងតាមប្រព័ន្ធអនឡាញរាល់ថ្ងៃមិនតែប៉ុណ្ណោះក្រុមហ៊ុន FAFA24h វេបផ្សាយកីឡា និងកាសុីណូពេញនិយមនៅកម្ពុជា អតិថិជនបានលេងភ្នាល់ឈ្នះលុយហើយបែរជាមិនសងគ្រប់ចំនួនយកលេសនេះ យកលេសនោះ ស្តីបន្ទោសបុគ្គលិក និងអ្នកផ្សព្វផ្សាយស្វែងរកអតិថជនទៅវិញ តើម្ចាស់ក្រុមហ៊ុនទទួលខុសត្រូវដែរឬទេ?

បើតាមម្ចាស់អាខោនឈ្មោះ ចន្នី៩៩ បាននិយាយឱ្យដឹងថា គាត់បានបើកអាខោនលេងល្បែងសុីសងជាមួយក្រុមហ៊ុនFAFA24h ដែលជាក្រុមហ៊ុន វេបផ្សាយកីឡា និងកាសុីណូពេញនិយមនៅកម្ពុជាតាមរយៈបុគ្គលិកក្រុមហ៊ុនណែនាំ។ ម្ចាស់អាខោនបានបន្តថា ពេលលេងល្បែងនោះលោកបានឈ្នះឆែកលុយមាននៅក្នុងកុងចំនួន៤១១ដុល្លារ ពេលនោះលោកបានដកលុយចំនួន៤០០ដុល្លារដើម្បីចាយវាយ ហើយទុក១១ដុល្លារនៅក្នុងអាខោនប៉ុន្តែលោកដកយ៉ាងណាក៏ដកមិនបានលុយទាល់តែសោះ ពេលនោះលោកបានធ្វើការទំនាក់ទំនងទៅបុគ្គលិក និងក្រុមហ៊ុន FAFA24h ដើម្បីឱ្យជួយធ្វើការដោះស្រាយ។ ស្រាប់តែបុគ្គលិកក្រុមហ៊ុនបានឱ្យលោកយកអត្តសញ្ញាណបណ្ណដើម្បីដាក់បញ្ចូលងាយស្រួលធ្វើការ លោកមានការងឿងឆ្ងល់ថា ពេលបង្កើតអាខោនលេងល្បែងអត់មានតម្រូវយកអត្តសញ្ញាណបណ្ណទេ ពេលលេងល្បែងចាញ់ក៏មិនសួរនាំអ្វីដែរ។ ដោយឡែកស្រាប់តែអតិថិជនលេងឈ្នះបែរជាត្រូវការនេះ ត្រូវការនោះ លើកហេតុផលថាទាល់តែរយៈពេល១៤ថ្ងៃទើបបើកលុយបានទៅវិញ។

ម្ចាស់អាខោនឈ្មោះ ចន្នី ដដែលបានធ្វើការផ្តាំផ្ញើដល់អ្នកលេងល្បែងអនឡាយ ជាពិសេសអ្នកលេងល្បែងរបស់ក្រុមហ៊ុនFAFA24h ដែលជាក្រុមហ៊ុនវេបផ្សាយកីឡា និងកាសុីណូពេញនិយមនៅកម្ពុជា មេត្តាមានការប្រុងប្រយត្ន័ឱ្យបានខ្ពស់ ខណៈរូបលោកកំពុងតែចាញ់ការបោកប្រាស់របស់ក្រុមហ៊ុនល្បែងសុីសងតាមអនឡាញជាក់ស្តែងលេងល្បែងចាញ់អស់លុយយ៉ាងច្រើន ពេលដែលលេងឈ្នះដកលុយមិនបាន។ ចឹងក្រុមហ៊ុននេះពិតជាក្រុមហ៊ុនបោកប្រាស់ពិតប្រាកដមែន ហ៊ានស៊ីប៉ុន្តែមិនហ៊ានសង។ មិនតែប៉ុណ្ណោះយកលេសស្តីបន្ទោសបុគ្គលិក និងអ្នកផ្សព្វផ្សាយស្វែងរកអតិថិជនទៅវិញ ទង្វើរបស់ក្រុមហ៊ុន FAFA24h បែបនេះ សូមឱ្យសមត្ថកិច្ចនិងជំនាញពាក់ព័ន្ធមេត្តាចុះពិនិត្យឡើងវិញផងទាន។

ប្រជាពលរដ្ឋបានលើកឡើងថា សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ សម្ងំ​ទទួល​ផលប្រយោជន៍ ពីក្រុមហ៊ុន FAFA24h វេបផ្សាយកីឡា និងកាសុីណូពេញនិយមនៅប្រទេសកម្ពុជា ឬមួយយ៉ាងណា? បានបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនមួយនេះបើកលេងល្បែងគ្រប់ប្រភេទមិនតែប៉ុណ្ណោះកំពុងតែបោកប្រាស់អតិថិជន (ដែលលែងឈ្នះហើយមិនសងលុយ)ដោយមិនមានការបង្ក្រាប ឬមួយប្រសាសន៍ណែនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រាន់តែជាខ្យល់ហើរប៉ះត្រចៀករបស់អស់លោកឬមួយយ៉ាងណា?

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare