ករណីក្រុមអ្នកញៀនល្បែងប្រើហិង្សាលើអ្នកសារព័ត៌មាន នៅស្រុកល្វាឯមត្រូវបានសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវហើយ

(កណ្ដាល)៖ បន្ទាប់ពីល្បីកក្រើកពេញបណ្ដាញសង្គមពាក់ព័ន្ធនឹងការប្រើប្រាស់អំពើហិង្សាពីសំណាក់ក្រុមអ្នកញៀនល្បែងបញ្ជល់មាន់ជាច្រើននាក់មកលើអ្នកសារព័ត៌មានបណ្ដាលឱ្យរងរបួស និងខូចខាតរថយន្តទូរស័ព្ទ អាយឌីផ្អើលទីតាំងសង្វៀនបញ្ជល់មាន់ និងផ្អើលអស់អ្នកស្រុកនោះមក នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានបញ្ជាក់ថា ”ពេលនេះកម្លាំងជំនាញ កំពុងធ្វើការស្រាវជ្រាវ ស៊ើបអង្កេតចំពោះបុគ្គលដែលប្រព្រឹត្តដើម្បីយកមកចាត់ការតាមនីតិវិធី”។

សូមជម្រាបថា អំពើហិង្សាដ៏កក្រើកនេះបានកើតឡើងត្រង់ចំណុច”សង្វៀនបញ្ជល់មាន់និងអាប៉ោង”ខ្នាតធំ១កន្លែងក្នុងចម្ការស្វាយ នៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

-ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានលើកឡើងយ៉ាងដូច្នេះថា «សូមឆ្លើយតបជូនសាធារណជនទៅនឹងគេហទំព័រសារព័ត៌មាន កម្ពុជាឈ្នះដែលបានចុះផ្សាយកាលពីល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ពីសកម្មភាពរបស់ក្រុមអ្នកជល់មាន់ប្រើហិង្សាជាមួយក្រុមអ្នកសារព័ត៌មានស្ថិតនៅចំណុចចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ ក្រោយពីទទួលបានព័ត៌មានខាងលើពាក់ព័ន្ធករណីប្រើប្រាស់ហិង្សាទៅលើគ្នារវាងក្រុមអ្នកលួចលេងជល់មាន់ និងអ្នកសារព័ត៌មានរួចមក ករណីនេះកម្លាំងជំនាញខេត្តកំពុងសហការជាមួយមន្ទីរព័ត៌មានខេត្ត និងកម្លាំងជំនាញស្រុកធ្វើការស្រាវជ្រាវស៊ើបអង្កេតចំពោះបុគ្គលដែលប្រព្រឹត្តយកមកចាត់ការតាមនីតិវិធី។

ចំពោះលទ្ធផលចុងក្រោយនិងបញ្ជាក់ជូនជាក្រោយ»។
-ជុំវិញរឿងនេះ ជនរងគ្រោះជាអ្នកសារព័ត៌មាន បានលើកឡើងថា នៅមុនកើតហេតុ ពួកខ្លួនបានទទួលដំណឹងថា មានការបើកសង្វៀនបញ្ជល់មាន់ និងអាប៉ោងខ្នាតធំត្រង់ចំណុចខាងលើជាយូរមកហើយ។ ក្នុងនោះពួកគាត់ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានប៉ុន្តែ សមត្ថកិច្ចមិនសហការចុះបង្ក្រាបនោះឡើយ ជាហេតុនាំឱ្យពួកខ្លួនជាអ្នកសារព័ត៌មាន ជាង១០នាក់នាំគ្នាចុះយកព័ត៌មាននៅទីតាំងបើកល្បែងដោយផ្ទាល់។ លុះពួកខ្លួនកំពុងថតផ្ដិតយករូបភាព និងឡាយផ្ទាល់ នៅកន្លែង «សង្វៀនបញ្ជល់មាន់និងអាប៉ោង»ជាក់ស្ដែងបង្កការភ្ញាក់ផ្អើល។

ស្រាប់តែក្រុមអ្នកញៀនល្បែង ខឹងសម្បារ មកលើពួកគាត់ជាខ្លាំងដោយស្រែកគំហកឮៗ រួចនាំគ្នាកាន់ដំបងក្នុងដៃ និងខ្លះទៀតទាញកៅអី វាយមកលើក្រុមអ្នកសារព័ត៌មានបណ្ដាលឱ្យរងរបួស និងរត់ចែកជើងគ្នា។ មិនត្រឹមតែប៉ុណ្ណោះទេ ក្រុមអ្នកញៀនល្បែងក៏បានដេញវាយ និងគប់រថយន្តរបស់អ្នកសារព័ត៌មានថែមទៀតធ្វើឱ្យរងរបួសអ្នកសារព័ត៌មានខូចរថយន្ត ខូចទូរស័ព្ទ ខូចអាយឌីផ្អើលអស់អ្នកភូមិដែលនៅក្បែរនោះ។

-សេចក្ដីរាយការណ៍បានឱ្យដឹងថា(សង្វៀនបញ្ជល់មាន់) ខ្នាតធំត្រង់ចំណុចខាងលើគឺបានបើកដំណើរការលេងល្បែងជាយូរមកហើយ ពុំមែនទើបនឹងបើកលេងល្បែង ១ថ្ងៃឬ២ថ្ងៃនេះទេចុះហេតុអ្វីបានជាសមត្ថកិច្ចមិនបង្ក្រាបដោយទុករហូតផ្ទុះរឿងបែបនេះ?

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare