រដ្ឋបាលខេត្តប៉ៃលិនត្រៀមរថយន្តក្រុងចំនួន៤គ្រឿងដើម្បីដឹកអ្នកដំណើរដែលចូលមកខេត្តប៉ៃលិនដែលត្រូវចេញទៅតាមបណ្តាខេត្តក្រោយចប់ពិធីបុណ្យចូលឆ្នាំថ្មី

(ខេត្តប៉ៃលិន)៖ រហូតមកដល់ពេលនេះ ក្រោយពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានបញ្ចប់ រដ្ឋបាលខេត្តប៉ៃលិនបានត្រៀមលក្ខណ:ជូនដំណើរដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលជាបុគ្គលិក កម្មករ និយោជិក សិស្ស និស្សិត ដោយនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤នេះ (តែមួយថ្ងៃ) ដើម្បីសម្រួលទុក្ខលំបាកក្នុងការធ្វើដំណើរត្រឡប់ចេញពីខេត្តប៉ៃលិនទៅបំពេញការងារ មុខរបររកស៊ី និងបំពេញការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ក្រុមការងាររដ្ឋបាលខេត្តប៉ៃលិនមានរៀបចំរថយន្តក្រុងសម្រាប់ដឹកជញ្ជូនដោយឥតគិតថ្លៃឡើយចំនួន៤គ្រឿង។

សូមបញ្ជាក់ថា ៖ ទីតាំងដែលត្រូវទទួលអ្នកដំណើរគឺនៅមុខសាលាខេត្តប៉ៃលិន ម៉ោងចេញដំណើរ ចាប់ផ្តើមនៅម៉ោង ០៩:៣០នាទីព្រឹក ម៉ោង១១:៣០នាទី និងម៉ោង០១:៣០នាទីរសៀល។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 016 80 3333 / 097 579 7878 ហើយនេះជាលើកដំបូងហើយដែលនៅក្នុងខេត្តប៉ៃលិនមានរថយន្តក្រុងសម្រាប់ជូនដំណើរប្រជាពលរដ្ឋត្រឡប់ទៅតាមបណ្តាខេត្តនានា និងរាជធានីភ្នំពេញដោយឥតគិតថ្លៃបែបនេះ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare