វគ្គបណ្ដុះបណ្ដាលពិសេសសម្រាប់អ្នកសារព័ត៌មានទូទៅ និងអ្នកដែលចង់ក្លាយជាអ្នកសរសេរព័ត៌មានបែបវិជ្ជាជីវៈ

(ភ្នំពេញ)៖ នាថ្ងៃទី22 ខែមីនា ឆ្នាំ2024 ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានបើកវគ្គបណ្តុះបណ្តាលពិសេសស្តីពី “សារព័ត៌មាននិងសំណេរអត្ថបទ” រយៈពេល២ថ្ងៃគឺ ថ្ងៃទី២២-២៣ខែមីនាឆ្នាំ២០២៤។ សម្រាប់វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមប្រមាណជិត៨០នាក់ មកពីបណ្តាអង្គភាពសារព័ត៌មាន និងបណ្តាញសង្គមនានារួមទាំងមន្ត្រីព័ត៌មានមកពីបណ្តាក្រសួង ស្ថាប័នមួយចំនួនដែលបានប្រារព្ធនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP)។

វាគ្មិនដែលបានចូលរួមចែករំលែកបទពិសោធន៍ការងារផ្នែកព័ត៌មានរួមមាន លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបង្ហាញពីការអនុវត្តសរសេរជាក់ស្តែង លោក Pie rire Gillette ចែករំលែកពីការផលិតព័ត៌មានឌីជីថល លោក គី សុខលីម ចែករំលែកពី “មុម” សរសេរព័ត៌មានខ្លី-ខ្លឹម និងលោក កឹម គុណវឌ្ឍន៍ ចែករំលែកអំពីការធ្វើអត្ថាធិប្បាយក្នុងការផ្សាយផ្ទាល់(Live) និងលោក តាំង ឈិនសុធី ចែករំលែកពីរបៀបថតរូបដើម្បីយកទៅផ្សាយបានល្អ។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាបានចែករំលែកពីគន្លឹះក្នុងការសរសេរព័ត៌មាន ជាអ្នកសារព័ត៌មានអាជីព របៀបសរសរព័ត៌មានសម្រាប់ស្ថាប័ន របៀបសរសេរព័ត៌មានសម្រាប់បណ្តាញសង្គម និងការសរសេរព័ត៌មានបែបកម្សាន្ត។

អ្នកសារព័ត៌មានអាជីពត្រូវតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងព័ត៌មានពិតត្រឹមត្រូវច្បាស់លាស់មានប្រភពច្បាស់ហើយមានការទទួលខុសត្រូវជាពិសេសអ្នកសារព័ត៌មាន មិនមែនជាចៅក្រម ឬតុលាការទេ៕ ដោយ៖ ម៉ក់ វិច្ឆិកា

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare