ឯកឧត្តម សុខ លូបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាន គម្រោងស្ដារប្រឡាយកំពង់សីមា និងការងារស្ថាបនាលូស្ថិតក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង

នៅព្រឹកថ្ងៃអង្គារ ១៥ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋាន គម្រោងស្ដារប្រឡាយកំពង់សីមា ប្រវែង ៥០០០ម៉ែត្រ និងការងារស្ថាបនាលូប្រអប់មុខមួយ កម្ពស់២ម៉ែត្រ ទទឹង២ម៉ែត្រ ចំនួន១៥កន្លែង ស្ថិតក្នុងភូមិសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង សម្រាប់រំដោះទឹកចេញពីក្រុងបាត់ដំបង ក្នុងគោលដៅដើម្បីបញ្ចៀសការជន់លិចក្នុងក្រុង ក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare