
អភិបាលរងខេត្តកណ្តាល បានអញ្ជើញប្រជុំពិភាក្សាលើដីកាសម្រេចផ្ទេរសមត្ថកិច្ចលេខ ៣០/២២
ខេត្តកណ្តាល៖ព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើដីកាសម្រេចផ្ទេរសមត្ថកិច្ចលេខ ៣០/២២ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ របស់សាលាដំបូងខេត្តកណ្តាល និងសំណុំរឿងរដ្ឋប្បវេណីលេខ ១០៥ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល កិច្ចប្រជុំនេះមានការចូលរួមពី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុកមុខកំពូល និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះ បានបញ្ចប់ដោយជោគជ័យតាមរយៈ ឈ្នះ ឈ្នះ ទាំងអស់គ្នា ដែលជាគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាការដោះស្រាយក្រៅប្រព័ន្ធតុលាការ។