លោកស្រី វិន ស៊ីធួនបានអញ្ជើញជួបកិច្ចពិភាក្សាការងារជាមួយតំណាងអង្គការ UNOPS អង្គការ CRS អង្គការ MC និងតំណាងមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់

នៅរសៀលថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣

លោកស្រី វិន ស៊ីធួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងអង្គការ UNOPS អង្គការ CRS អង្គការ MC និងតំណាងមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ក្នុងគោលបំណង៖

១) ដើម្បីធ្វើបទបង្ហាញអំពីបទអន្តរាគមន៍របស់មន្ទីរសុខាភិបាលខេត្តមណ្ឌលគីរី និងអង្គការCRS ទៅលើជំងឺគ្រុនចាញ់ប្រភេទ Pf ( គ្រុនចាញ់សន្ធំ)

២) ដើម្បីធ្វើបទបង្ហាញ នឹងពិភាក្សា ទៅលើផែនការសកម្មភាព បង្ការមុនករណីក្រុនចាញ់ប្រភេទPf ( គ្រុនចាញសន្ធំ)កើតឡើងក្នុងភូមិដែលមានហានិភ័យខ្ពស់ ដើម្បីស្វែងរកការគាំទ្រពីមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ទៅលើការគាំទ្របច្ចេកទេស នឹងថវិកាដោយ UNOPS

៣) ដើម្បីធ្វើបទបង្ហាញអំពីស្ថានភាពទូទៅក្នុងខេត្ត ជាពិសេសជំងឺគ្រុនចាញប្រភេទ Pf ( គ្រុនចាញសន្ធំ)

កិច្ចពិភាក្សានេះមានការអញ្ជើញចូលរួមពីសំណាក់ លោកវេជ្ជ.ប៊ុន សួ ប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រី នាយករងរដ្ឋបាលសាលាខេត្ត ប្រធានកម្មវិធីគ្រុនចាញ់ខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសុខដុម អគាររដ្ឋបាលខេត្ត។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare