
បុរសម្នាក់បេីករថយន្តមួយគ្រឿងវ៉ាជែងគេឯងមិនប្រយ័ត្នបានរេចង្កូតមកចិញ្ចេីមផ្លូវបណ្ដាលឱ្យក្រឡាប់ផ្ងារជេីង
(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅតាមមហាវិថីសម្ដេចតេជោ(ផ្លូវ៦០ម៉ែត្រ)ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មុនកេីតហេតុគេឃេីញរថយន្តស៊េរីទំនេីបម៉ាកតូយ៉ូតា កាមរី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB-0284 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរ តាមបណ្ដោយផ្លូវ៦០ម៉ែត្រពីជេីងទៅត្បូងក្នុងល្បឿនលឿន និងបានបើកវ៉ាជែងគេឯងតាមដងផ្លូវរួចក៏រេចង្កូតមកខាងស្ដាំដៃអែបចិញ្ចេីមផ្លូវ បណ្ដាលឱ្យក្រឡាប់ផ្ងារជេីងទ្រមេឃប៊ិះធ្លាក់ទឹកបឹង រងការខូចខាតយ៉ាងដំណំ ។ បន្ទាប់មកបុរសដែលជាតៃកុងរថយន្តនោះក៏បានធាក់ទ្វារចេញ និងដេីរធម្មតាដោយមិនមានរបួសអ្វីឡេីយ ។
សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានពិនិត្យស្ថានភាពជុំវិញកន្លែងកេីតហេតុមិនឃេីញប៉ះពាល់ដល់សម្បត្តិរដ្ឋ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេីបសម្រេចចិត្តប្រគល់រថយន្តឱ្យទៅម្ចាស់ស្ទួចយកទៅជួសជុលដោយខ្លួនឯង ៕