
ជនសង្ស័យម្នាក់ត្រូវនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនពីបទលួច

ខេត្តបន្ទាយមានជ័យ= យោងតាមសេចក្តីរាយការថា មានករណីជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចម៉ូតូកង់បី ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន ។ ហេតុការនេះកើតឡើងនៅថ្ងៃសុក្រ៥រោច ខែ អស្សុជ ឆ្នាំកុរ ឯកស័ក្តិ ព.ស ២៥៦៣ ត្រូវថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៩ វេលាម៉ោង០៣និង០០នាទី ។
សេចក្ដីរាយការបន្តថា បន្ទាប់ពីកំលាំងនគរបាល ដើរល្បាតប្រចាំបញ្ជាបានប្រទះឃើញជនម្នាក់កំពង់ដោះកង់បីដោយមានការសង្ស័យហើយបានសួរពីមូលហេតុដែលដោះកង់បី រួចនាំយកជននោះមកអធិការដ្ឋានក្រុងប៉ោយប៉ែត ជននោះបានសារភាពថាខ្លួនពិតជាបានលួចម៉ូតូកង់បីរបស់ថៅកែ ពីកន្លែងលាងឡានស្រះសួរ៍ ពិតមែន ។
ដោយសារថាខ្លួនសុំបើកប្រាក់ខែហើយលាឈប់ធ្វើការទៀតហើយ ។
ជនសង្ស័យឈ្មោះជុង វាសនា ភេទប្រុស
អាយុ27ឆ្នាំ ភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្ដ បន្ទាយមានជ័យ ។
ករណីនេះដើមបណ្តឹងឈ្មោះ សង្វាត សិលា ភេទប្រុស អាយុ ៣១ឆ្នាំ ជាម្ចាស់ម៉ូតូកង់បី បានស្នើរសុំអោយសមត្ថកិច្ច
អនុវត្តន៍តាមនីតិវិធីច្បាប់ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើសមត្ថកិច្ចកំពុងសាកសួរបន្ថែម និងសាងសុំណុំរឿងបញ្ជូនបន្តតាមនិតិវិធី ៕