ស្រ្តីម្នាក់ ចោទអ្នកអូសរទេះរើសអេតចាយថា បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន

ក្រុងប៉ោយប៉ែត៖ យោងតាមសេចក្តីរាយការថា មានករណីចោរលួចម៉ូតូម្នាក់ អូសរទេះដើររើសអេតចាយ នៅពេលយប់ បានធ្វើសកម្មភាពយកម៉ូតូ១គ្រឿ ម៉ាក Scoopei ពណ៌ខៀវ ផ្លាកលេខបន្ទាយមានជ័យ 1K.0447 ដែលម្ចាស់ផ្ទះទុកម៉ូតូជាប់និងកូនសោរ នៅខាងមុខផ្ទះ រវល់ទៅកម្មវិធីគេ ពេលត្រលប់មកវិញក៏បាត់ម៉ូតូតែម្តង បង្កការភ្ញាក់ផ្លើលឈូឆរទាំងយប់អាទ្រាធ ដែលហេតុការណ៍នេះ បានបាត់ក្នុងបូរី (ហេងហេងសំរិទ្ធពៅ) ស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង២៣ជាង យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩។

សូមបញ្ជាក់ផងដែរថា៖ ម្ចាស់ដែលបានបាត់ម៉ូតូ Scoopei មានឈ្មោះ លន់ ម៉ាលីស ភេទស្រី អាយុ៣៩ឆ្នាំ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ប៉ោយប៉ែត ដីថ្មី ដើម្បីជួយអន្តរាគមន៍ និងធ្វើការស្រាវជ្រាវរកជនល្មើសដែលលួចម៉ូតូទៅបាត់ មកផ្តន្ទាទោសតាមផ្លូវច្បាប់៕ (រាយការណ៍ បឋម)

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare