នេះជាលើកទី១៩ហើយដែលរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីអុំទូកនៅដងស្ទឹងសង្កែ នៃក្រុងបាត់ដំបង សម្រាប់ឆ្នាំ២០១៩នេះ ក៍មិនខុសពីរឆ្នាំមុនៗដែរ រដ្ឋបាលខេត្តបានរៀបចំពិធីនេះដើម្បីអបអរសាទរថ្ងៃបុណ្យចេញព្រះវស្សា

បាត់ដំបង= នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងការបើកពិធីអុំទូកខេត្តបាត់ដំបងឆ្នាំ២០១៩ នៅវេទិការអុំទូកខេត្តបាត់ដំបង ។

ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត លោកអភិបាលក្រុង លោកប្រធាន អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋបានចូលរួមទស្សនាការប្រណាំងទូជាយ៉ាងច្រើនកុះករផងដែរ ។

សូមជម្រាបជូនផងដែរថា នៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ខេត្ត មានកីឡាករ កីឡាកានី បានូលរួមចំនួន !១០៦៥ នាក់ និងទូកចូលរួមប្រកួតចំនួន ២៦ ទូក ក្នុងនោះទូកខ្លីចំនួន ២០ ទូក ទូកវែងចំនួន ៦ទូក ។

បញ្ចាក់បន្ថែមទៀត គណៈកម្មការរៀបចំពិធីបុណ្យអុំទូកខេត្ត បានរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប ដែលមានរយៈពេល ២ ថ្ងៃ ចាប់ថ្ងៃទី១២ ដល់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ នៅក្នុងស្ទឹងសង្កែ ក្រុងបាត់ដំបង ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare