បុរសម្នាក់ត្រូវនគរបាល​ស្រុកសង្កែបង្រ្កាបបាន ករណីគ្រឿង​ញៀនខុសច្បាប់

បាត់ដំបង ៖ នគរបាលជំនាញ ស្រុកសង្កែ​ខេត្តបាត់ដំបង​ឃាត់ខ្លួនជនសង័្សយចំនួនម្នាក់ ព្រមទាំងថ្នាក់ញៀនមួយចំនួន ។
យោងតាមរបាយការណ៍របស់នគរបាលជំនាញបានឲ្យដឹងថា
នៅថ្ងៃទី​៧​ តុលា​ ​ ឆ្នាំ​២០១៩​ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម​ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការ នគរបាលខេត្តបាត់ដំបង​ ព្រមទាំងមតិដឹកនាំរបស់លោកឧត្តមសេនី​ត្រី​ កុយ​ ហៀង​​ ស្នង​ការ​រង​ផែន​ការងារប្រឆាំងគ្រឿងញៀន​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ កម្លាំងនគរបាលស្រុកសង្កែ​ លោកវរសេនីយ៍ឯក​ ស៊ុន​ សុវណ្ណ​ អធិ​ការ​នគរ​បាលស្រុក​ដឹកនាំធ្វេីការបង្រ្កាបករណី​រក្សាទុកនិងចាត់ចែងផ្តល់ទីតាំងប្រើប្រាស់​ ដោយ​ខុសច្បាប់ នូវសារធាតុញៀនមួយករណី​និង បានឃាត់ខ្លួនជនសង័្សយម្នាក់ នៅ​ចំណុចភូមិវត្តតាមឹម​ ឃុំអូរដំបង០១​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​
ឈ្មោះ ស៊ី ម៉ូនសុផានិត ភេទប្រុស​អាយុ៣១ ឆ្នាំរស់នៅចំណុចឃាត់ខ្លួនខាងលើនិងដកហូត វត្ថុតាងមាន
១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាស់ស្ទីក០៤ថង់
(ទម្ងន់27,82ក្រាម)​ ជាប្រភេទថ្នាំញៀនមេតំហ្វេតាមីន ម៉ាទឹកកក​ ICE
២-ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១
៣-កូនថង់សំរាប់រំលេកថ្នាំញៀន
៤-សម្ភារៈកែឆ្នៃសម្រាប់ប ។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare