ម៉ូតូត្រូវឡានកិនខ្ទេច មនុស្សគ្រាន់តែបាក់ជើង ចាត់ទុកថាសំណាងហើយ


ខេត្តបាត់ដំបង= មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយម៉ូតូមួយគ្រឿងត្រូវរថយន្តកិនខ្ទេច ចំណែកអ្នកបើកបរ រងរបួសធ្ងន់បាក់ជើង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង ០៨ និង២០នាទី នាព្រឹកថ្ងៃទី០៤.១០.២០១៩ នៅចំណុចក្រុមទី៣ភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ដែលបង្កឡើង.ដោយរថយន្តម៉ាកហីយិនដាយពណ័ក្រហម.ពាក់ផ្លាកលេខ.ព្រះសីហនុ.3A7626 បើកបរពីកើតទៅលិច ។
លុះមកដល់ចំណុចកើតហេតុបានប៉ះនិងម៉ូតូម៉ាកទ្រីម០១៦ពណ៏ខ្មៅផ្លាកលេខ.1v6006 បើកបរដោយឈ្មោះ.អៀវ.គឹមតុង ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិភ្នំសំពៅខាងលិច .រួចរេទៅប៉ះនិងរថយន្តម៉ាក.FuSo.ដឹកទំនិញ.ភ្លៅ៥.ផ្លាកលេខ3A.២៧២០.បណ្ដាលអោយម៉ូតូចូលក្រោមរថយន្ត.ខូចខាតធ្ងន់.អ្នកបើកម៉ូតូបាកជើង់ធ្វេង ។
ក្រោយកើតហេតុនគរបាល បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដោយរថយន្តសង្គ្រោះ ។
ចំណែករថយន្ត និងម៉ូតូ នគរបាលមកកាន់អធិការដ្ឋានស្រុកបាណន់ ដើម្បីស្រាយតាមនិតិវិធី ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare