ពលរដ្ឋស្នើលោកស្នងការខេត្តតាកែវថ្មីជួយបង្ក្រាបល្បែងមាន់ជល់ទូរទស្សន៍អនឡាញនៅក្រុងដូនកែវផងព្រោះលោកអធិការមិនបង្រ្កាប សង្ស័យជា…

(ខេត្តតាកែវ)៖ បច្ចុប្បន្ននេះពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ នៃខេត្តតាកែវ កំពុងមានការងឿងឆ្ងល់ ហើយបានសួរមកអ្នកសារព័ត៌មានថា ហេតុអ្វីបានទូរទស្សន៍ឬ ណេតតាមអនឡាញ គេអាចបើកឱ្យជល់មាន់ហើយមានអ្នកញៀនល្បែងភ្នាល់ស៊ីសងគ្នាស្រែកហូ យ៉ាងគគ្រឹកគគ្រេងបានតាមតែអំពើចិត្តអញ្ចឹង ឬមួយក៏គេចេញអាជ្ញាបណ្ណឲ្យជល់មាន់ដែរ ព្រោះតាំងពីមានល្បែងទាំងនោះមកពួកគាត់ហាក់គ្មានសុវត្តិភាព ដោយសារតែល្បែងទាំងនេះធ្វើឱ្យកើតមានចោរកម្ម.លួចឆក់.និងប្រើអំពើហិង្សាក្នុងគ្រួសារជាដើមដោយសារតែចាញ់ល្បែង។

ហេតុអ្វីបានជាលោកអធិការក្រុងដូនកែវមិនមានចំណាត់ការចុះបង្ក្រាបល្បែងជុំវិញផ្សារតាកែវ ព្រោះទីតាំងណេតពីកន្លែងនេះបង្កប់ល្បែងគ្រប់ប្រភេទហើយបានបើកល្បែងជល់មាន់តាមទូរស្សន៍ដោយអាងថាក្រុមហ៊ុននេះមានអាជ្ញាប័ណ្ណឆ្នោតឡូតូតែផ្ទុយទៅវិញមិនបានបើកឆ្នោតឡូតូតាមអាជ្ញាប័ណ្ណនោះទេ បែរជាបើកភ្នាល់ជល់មាន់លេងយ៉ាងគគ្រឹកគគ្រេងទៅវិញ ហើយសមត្ថកិច្ចបែរជាបិទភ្នែកពុំចុះមកបង្ក្រាបឡើយ។

ពលរដ្ឋបានលើកឡើងថា ក្នុងមួយថ្ងៃមួយថ្ងៃមានឃើញអ្នកញៀនល្បែងជាច្រើនបានជិះម៉ូតូ🏍️មកលេង ពេលចេញមកវិញអ្នកខ្លះចាញ់អ្នកខ្លះឈ្នះ ដូចពាក្យស្លោកបានពោលថាអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខសេះ។

ពលរដ្ឋបន្តទៀតថា ល្បែងជល់មាន់តាមទូរទស្សន៍ខាងលើនេះកំពុងពេញនិយមគេលេងភ្នាល់រាប់ពាន់ដុល្លារ និងស្រែកហ៊ោកញ្រ្ចៀវយ៉ាងទ្រហឹងអឺងកង ដោយមិនខ្លាចសមត្ថកិច្ចមកចុះបង្ក្រាបឡើយ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានស្នើដល់លោកស្នងការនគរបាលខេត្តតាកែវដែលទើបនឹងឡើងកាន់តំណែងថ្មី សូមមេត្តាជួយពិនិត្យមើលផង ព្រោះថា ប្រជាពលរដ្ឋហាក់គ្មានជំនឿលើអាជ្ញាធរមូលដ្ឋានក្នុងការចុះបង្រ្កាបនោះទេ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare