
សមត្ថកិច្ចចុះស្រាវជ្រាវបង្ក្រាបសំបុកចោរលួចម៉ូតូ១ក្រុម និងឃាត់ខ្លួនបានមនុស្ស៤នាក់
(ព្រៃវែង)៖ កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តព្រៃវែងសហការកម្លាំងនគរបាលជំនាញអធិការដ្ឋានស្រុកបាភ្នំចុះប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីចោរកម្ម (លួចម៉ូតូ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ដោយបានឃាត់ខ្លួនជនសង្ស័យមានគ្នា4នាក់៖
1/. ឈ្មោះ យាក ផល្លី ភេទប្រុស អាយុ ៣៣ឆ្នាំ ភូមិបឹងអន្ទង់ ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង (ជនដៃដល់) ឃាត់ខ្លួនបាន។
2/. ឈ្មោះ សំ អុល ភេទប្រុស អាយុ ៤១ឆ្នាំ ភូមិអំពិលព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ជនដៃដល់លួចម៉ូតូនិងចែកចាយដោយខុសច្បាប់នូវសារធាតុញៀន) ឃាត់ខ្លួនបាន។
3/. ឈ្មោះ ញ៉ឹប ធឿន ភេទប្រុស អាយុ ៣២ឆ្នាំ កំណើតភូមិអំពិលព្រៃ ឃុំចំបក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង (ទទួលផលចោរកម្ម) ឃាត់ខ្លួនបាន។
4/.ឈ្មោះ អ៊ូ ហុងលី ភេទប្រុស អាយុ ៣៦ឆ្នាំ ភូមិព្រែកសំរោង3 សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (ទទួលផលចោរកម្ម) ឃាត់ខ្លួនបាន។
ក្នុងនោះរួមនឹងវត្ថុតាងដូចជា:ម៉ូតូ5 គ្រឿង
1. ម៉ាកវ៉េវពណ៏ក្រហម លេខតួFB11 .OM 1002399 ពាក់ផ្លាកលេខព្រៃវែង1Y0784 ជារបស់ជនរងគ្រោះ។
2. ម៉ូតូម៉ាកសង់ ពណ័ខ្មៅស៊េរី 2008ដោះកាបាំង ពាក់ផ្លាកលេខភ្នំពេញ1O.1960 វត្ថុតាងដែលលួចពីខេត្តកំពង់ចាម។
3. ម៉ូតូម៉ាកសង់ពណ៏ខ្មៅស៊េរី019ឡើងតែម022 ពាក់ផ្លាកលេខភ្នំពេញ1JS4638 (ជាមធ្យោបាយជិះធ្វើសកម្មភាពលួច)។
4. ម៉ូតូម៉ាក អៃខុន ពណ៏ ស ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1S1795 (ជាមធ្យោបាយអ្នកទទួលផលចោរកម្ម)។
5. ម៉ូតូម៉ាកគុបមូលពណ៌ពងមាន់គ្មានផ្លាកលេខ (ជាមធ្យោបាយអ្នកទទួលផលចោរកម្ម)។
– ដែកប្រដាប់កាច់ ក ម៉ូតូចំនួន1
– ជញ្ជីងថ្លឹងថ្នាំចំនួន1
– ម្សៅក្រាមពណ៌ស សង្ស័យជាសារធាតុញៀនចំនួន3កញ្ចប់ កញ្ចប់តូច2 កញ្ចប់ធំល្មមចំនួន1
– ប្រដាប់ជក់ចំនូន1
បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់កំពុងត្រូវបានឃាត់ខ្លួននៅកន្លែងអធិការដ្ឋាននគរបាលស្រុកបាភ្នំដើម្បីសាកសួរ និងបន្តនិតិវិធី៕