
ផ្លូវបេតុងមួយខ្សែទៀតនឹងត្រូវចាប់ផ្តើមបើកការសាងសងទៀតហើយក្នុងឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង
(ខេត្តព្រៃវែង)៖ ពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែស្ថិតនៅភូមិអង្គាដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង ក្រោមការចង្អុលបង្ហាញដោយមានការយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋពីសំណាក់ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងលោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំងក៏បានបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែទៀតស្ថិតក្នុងឃុំព្រៃព្នៅ។
រសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោក ចេម ប្រា អភិបាលនៃគណៈអភិបាលស្រុកពារាំងបានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង ១ខ្សែប្រវែង ៦៣០ម៉ែត្រ ទទឹង ៤,៥ ម៉ែត្រ កម្រាស់ ០,១៥ ម៉ែត្រ និងជាថវិកាអភិវឌ្ឍមូលនិធិឃុំព្រៃព្នៅក្នុងឆ្នាំ២០២៥ ត្រង់ចំណុចសាលាបឋមសិក្សាអង្គាសដី ស្ថិតនៅភូមិអង្គាដី ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
សមាសភាពចូលរួមមាន៖ លោក-លោកស្រី អភិបាលរងស្រុក នាយក កងកម្លាំងទាំងបី ព្រះតេជគុណចៅអធិការវត្តអង្គាដី ប្រធាន និងមន្ត្រី ជំនាញចំណុះរដ្ឋបាលស្រុក អាជ្ញាធរឃុំ-ភូមិ និងប្រជាពលរដ្ឋសរុបចំនួន ២០០ នាក់ ស្រីចំនួន ១៤០នាក់។
នៅក្នុងនោះដែរ លោក ចេម ប្រា អភិបាលស្រុកបានផ្ដល់វត្ថុអនុស្សាវរីយ៍ ជូនដល់អ្នកចូលរួមក្នុងម្នាក់ទទួលបានសារុងចំនួន ១ និងសិស្សានុសិស្សទទួលបានសៀវភៅ១ក្បាល ប៊ិច១ដើម ចំណាយផ្សេង គិតជាថវិកាចំនួន ១,៦៤០,០០០ រៀល។