អធិការនគរបាលស្រុកពារាំងសូមចេញសេចក្តីបំភ្លឺជូនសាធារណៈជនដើម្បីកុំឱ្យមានការភ័ន្តច្រឡំ

(ស្រុកពារាំង)៖ បន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានដែលបានសរសេរខ្លឹមសារថា (មានសេចក្តីរាយការណ៍មកអង្គភាពសារព័ត៌មានថា នៅភូមិអណ្ដូង និងភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំងខេត្តព្រៃវែង មានល្បែងស៊ីសង បៀរ អាប៉ោង ឆ្នោតកត់កន្ទុយលេខវៀតណាមជាច្រើន។ ទោះបីពលរដ្ឋ និងអ្នកសារព័ត៌មានរាយការណ៍ជូនលោកជុំពិរម្យនាយប៉ុស្តិ៍មេសរប្រចាន់ក៏ដោយនៅតែលេងបានបន្ត តើមកពីអ្វីបានជាមិនចុះបង្ក្រាប?

បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម លោកវរសេនីយ៍ទោ ស៊ុំ សីហា អធិការនគរបាលស្រុកពារាំងក៏បានបញ្ជាឱ្យកម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍មេសរប្រចាន់ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ដើម្បីបង្ក្រាបប៉ុន្តែជាក់ស្តែងមិនមានលេងល្បែងស៊ីសងដូចការចុះផ្សាយនោះទេដូច្នេះអធិការនគរបាលស្រុកពារាំងសូមធ្វើការបំភ្លឺជូនសាធារណៈឱ្យបានជ្រាប។

នេះបើយោងតាមហ្វេសប៊ុកផេករបស់អធិការនគរបាលស្រុកពារាំងបានធ្វើការបំភ្លឺដូចខាងក្រោម:
ពារាំង សូមធ្វើការបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា៖

ដោយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ មានអាខោហ្វេសប៊ុកមួយឈ្មោះ ម្ចាស់ទន្លេមេគង្គបានចុះផ្សាយនៅគេហទំព័ររបស់ខ្លួនថា នៅចំណុចម្ចាស់ផ្ទះឈ្មោះ៖
១.ឈ្មោះ គី សុខលី (ហៅ លិត)
២.ឈ្មោះ ធៀម ម៉េងហួត
៣.ឈ្មោះ ព្រិល ថន
៤.ឈ្មោះ តោ ជួរ
ស្ថិតនៅភូមិអណ្ដូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្ដព្រៃវែង មានបើកល្បែងស៊ីសងខុសច្បាប់ បៀរ អាប៉ោង កត់ឆ្នោតកន្ទុយលេខវៀតណាម ជាច្រើន។

ក្រោយពីបានដឹងព័ត៌មានខាងលើ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកពារាំងដោយទទួលបទបញ្ជាផ្ទាល់ពីលោកអធិការបានឱ្យជំនាញផ្នែកព្រហ្មទណ្ឌចុះស្រាវជ្រាវជាបន្ទាន់។

បន្ទាប់ពីបានចុះស្រាវជ្រាវរួច សមត្ថកិច្ចជំនាញយើងបានឱ្យដឹងថា ការចុះផ្សាយរបស់គេហទំព័រ ម្ចាស់ទន្លេមេគង្គខាងលើគឺជាការចុះផ្សព្វផ្សាយព័ត៌មានមិនពិតពោលការចុះផ្សព្វផ្សាយនេះគឺមានលក្ខណៈបំពុលសង្គមធ្វើឱ្យខូចកិត្តិយសដល់មន្រ្តីសមត្ថកិច្ចមូលដ្ឋានក៏ដូចស្រុកពារាំងទាំងមូល។

សមត្ថកិច្ចយើងសូមឱ្យម្ចាស់គេហទំព័រខាងលើធ្វើការកែតម្រូវ ចុះតែព័ត៌មានពិតត្រឹមត្រូវមិនមានលក្ខណៈបំពុលសង្គម ឫញ៉ុះញ៉ង់ដល់ប្រជាពលរដ្ឋឱ្យមានការយល់ភ័ន្តច្រឡំដល់សមត្ថកិច្ចក្នុងខណៈពេលសមត្ថកិច្ចនគរបាល កំពុងមមាញឹកក្នុងការបំពេញភារកិច្ចរបស់ខ្លួន។ (សូមអរគុណ)

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare