ល្បីគួរសមដែររឿងល្បែងឆ្នោតវៀតណាមនៅឃុំអង្ករបាជ័យ ស្រុកកំពង់សៀម សូមអធិការនគរបាលស្រុកកំពង់សៀមជួយពិនិត្យមើលផង
(ខេត្តកំពង់ចាម)៖ ពលរដ្ឋក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក មិនថាក្មេង ចាស់ ប្រុស ស្រី និងមន្រ្តីរាជការកំពុងតែវក់វីក្នុងការផ្សងសំណាងល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមដោយចាក់២លេខសង៩៧ និងចាក់៣លេខសង៨០០ដោយគ្រាន់តែកាត់សុបិន្តពេលយប់ ឫអ្នកតាឱ្យយល់សប្ដិចាក់កន្ទុយលេខជាដើម។
សេចក្តីរាយការណ៍បានឱ្យអង្គភាពយើងខ្ញុំដឹងថា កូនកញ្ច្រែង ល្អី កត់ឆ្នោតកត់កន្ទុយលេខឆ្នោតវៀតណាមដុះស្លែនៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាមបានដាក់ពង្រាយកូនកញ្ច្រែង ល្អីនៅតាមបណ្តាលភូមិ-ឃុំដើម្បីចុះកត់ និងប្រមូលកន្ទុយលេខឆ្នោតវៀតណាមជាច្រើនមកឱ្យពួកខ្លួនហើយបានបញ្ជូនលេខឆ្នោតទាំងនោះឱ្យទៅមេឆ្នោតឈ្មោះ សុភ័ក្រ នៅភូមិបាជ័យ ឃុំអង្ករបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយហ៊ានឱ្យកូនកញ្ច្រែង ល្អី លើកស្លាកល្បែងសុីសងថែមទៀតផងបើកជារៀងរាលថ្ងៃបានដោយរលូនដោយគ្មានអាជ្ញាធរមានសមត្ថកិច្ចណាចុះហាមឃាត់និងបង្រ្កាបឡើយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ កូនកញ្ច្រែង ល្អី នៅកត់តាមផ្ទះបានបង្ហើបថា ការកត់កន្ទុយលេខឆ្នោតវៀតណាមនេះយកទៅឱ្យមេឈ្មោះ សុភ័ក្រ នៅភូមិបាជ័យ ឃុំអង្ករបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
អ្វីដែលកត់សំគាល់គឺពលរដ្ឋទាំងនោះគ្រាន់តែដេកពីយប់ហើយសុបិនឃើញរឿងអ្វីមួយឬហេតុការណ៍ប្លែកៗអ្វីមួយហើយពេលព្រឹកព្រលឹមឡើងគៀងគរគ្នាកាត់ចេញជាលេខខ្លះទៀតឱ្យតែមានមនុស្សស្លាប់យកអាយុមកកាត់ជាលេខរួចចាក់តែម្តងរួចនាំគ្នាចាំផ្ទៀងរាល់ម៉ោង៤ល្ងាចដូចគេថា ថ្ងៃស្ដាយលេខល្ងាចលុយ។ រាល់សកម្មភាពទាំងនេះមិនត្រូវបានសមត្ថកិច្ច ឃុំបឹងកុក២ ចុះចាប់បង្ក្រាបទេ (ទំនងជាប់ពាក់ព័ន្ធ) សង្យ័យមានភាគហ៊ុនហើយមើលទៅ។
គួររំលឹកថា អ្វីដែលចាប់អារម្មណ៍ និងពង្វក់ស្មារតីឱ្យពលរដ្ឋខ្មែរញៀននឹងល្បែងកត់កន្ទុយលេខវៀតណាមទាំងនេះផ្សងសំណាងជាមួយឆ្នោតវៀតណាមឡើងភ្លូកទឹកភ្លូកដីតែម្តង មានអ្នកខ្លះចាញ់អស់ទ្រព្យសម្បត្ដិ កើតជាជម្លោះក្នុងគ្រួសារ និងអំពើឆក់ប្លន់ផងដែរ។ តើលក្ខណៈភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចនៅឯណា?
ពាក់ព័ន្ធករណីល្បែងសុីសងខាងលើនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ អង្គភាព«សារព័ត៌មាន» យើងបានសុំការបំភ្លឺពីលោកអុឹង ប៊ុន អធិការក្រុងកំពង់ចាមលោកថា ចាំចុះស្រាវជ្រាវមើលហើយសុំរូបភាពតាមផ្លូវមុខផ្ទះផងស្រួលរករីឯលោកមេប៉ុស្តិ៍រដ្ឋបាលឃុំបឹងកុក«សារព័ត៌មាន» យើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នេះមិនអាចសុំការបំភ្លឺបានទេព្រោះមិនមានលេខទូរស័ព្ទ។
ទោះបីជាយ៉ាងណាក្ដី មជ្ឈដ្ឋាននានាសូមសមត្ថកិច្ចក្រុងកំពង់ចាមជាពិសេសគឺលោកហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាមនិងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមមានវិធានការបង្ក្រាបមេល្បែងស៊ីសង និងកូនកញ្ច្រែង ល្អីដែលកត់ក្នុងទឹកដីក្រុងកំពង់ចាម និងស្រុកកំពង់សៀមនេះឱ្យមានប្រសិទ្ធភាពផងចុះព្រោះថា អ្នកលេងល្បែងឈ្នះមុខខ្លាញ់ អ្នកចាញ់មុខខ្លាបើចាញ់ច្រើនការណាអ្វីៗក៏ហ៊ានធ្វើអាចកើតជាអំពើលួចប្លន់អសន្តិសុខក្នុងមូលដ្ឋានទៀតផង៕