ក្រសួងបរិស្ថានបន្ដយុទ្ឋនាការពន្លកបៃតងអមសងខាងផ្លូវព្រំដែននៅខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថានបន្ដដាំកូនត្នោតសរុបចំនួន ៥០០០ដើម នៅតាមអមសងខាងផ្លូវ ព្រំដែន កម្ពុជា-វៀតណាម ចាប់ពីបង្គោលលេខ ១៣០ ដល់បង្គោលលេខ ១២៩ នាព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិថ្លុកត្រាច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ឌុង អភិបាលរង តំណាង អភិបាលនៃគណ:អភិបាលខេត្ត កងកម្លាំងនគរបាលការពារព្រំដែន យុវជនកាកបាទក្រហម យុវជនស.ស.យ.ក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មន្ដ្រីមូលដ្ឋាន មន្ទីរបរិស្ថានខេត្ត។
ស្ថិតក្នុងឱកាសដាំដេីមត្នោត ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលេីកឡេីងថា ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមដាំដើមត្នោតអមសងខាងផ្លូវ ព្រំដែន កម្ពុជា-វៀតណាម ដើម្បីបង្ហាញអំពីព្រំដែនរបស់យើងដែលមាននិមិត្តរូបមួយគឺដើមត្នោតដែលជារុក្ខជាតិ និងជាអត្តសញ្ញាណរបស់ជាតិយើង។