រដ្ឋបាលខេត្តកំពង់ចាម ដង្ហែកឋិនទានសាមគ្គីចូលវត្តខេមវ័នហៅវត្តបឹងស្នាយ និងប្រគេនបច្ច័យដល់ព្រះសង្ឃ ៣វត្តក្នុងក្រុងកំពង់ចាម

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា-រដ្ឋសភា ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប បានអញ្ជើញចូលរួមដង្ហែរអង្គកឋិនសាមគ្គីរបស់រដ្ឋបាលខេត្តកំពង់ចាម វេរប្រគេនព្រះសង្ឃគង់នៅវត្តខេមវន្ត ហៅបឹងស្នាយ ក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
គួរបញ្ជាក់ថា៖ អង្គកឋិនសាមគ្កីរបស់រដ្ឋបាលខេត្តកំពង់ចាម នេះអ្នកផ្តើមបុណ្យមានឯកឧឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សា អភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយមន្ត្រីរាជការក្នុងខេត្ត និងប្រជាពលរដ្ឋជាសប្បុរសជនច្រើននាក់ទៀតបាននាំបច្ច័យសរុប ចំនួន ៧២.៩៤១ ដុល្លារ រួមនិងត្រៃយ៍ធំ ២ -លៀង ១០ -សាដក់ ៨៨ និងទេយ្យវត្ថុមួយចំនួនទៀត។ ក្នុងនោះរដ្ឋបាលខេត្តបានប្រគេនព្រះសង្ឃចំនួន៣ វត្តក្នុងក្រុងកំពង់ចាម រួមមាន វត្តបុទមរតនៈដីដុះចំនួន ១០លានរៀល,វត្តសុទស្សនារាម ជ្រោយថ្ម ចំនួន ១០លានរៀល, វត្តជោតនារាម បឹងកុកចំនួន ១០លានរៀល។ បច្ច័យដែលបានប្រគេនព្រះសង្ឃ វត្តខេមវ័ន ហៅវត្តបឹងស្នាយ សរុបចំនួន ៦៥.៦២៣ ដុល្លារ ផងដែរ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare