
ចាំមើលលោក ឯម វឌ្ឍនា អធិការស្រុកស្ទឹងត្រង់ទើបឡើងថ្មី ហ៊ានបង្ក្រាបសង្វៀនជល់មាន់និងអាប៉ោងនៅលើទឹកដីរបស់ខ្លួនដែរទេ ?
(ស្រុកស្ទឹងត្រង់) ៖ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋមកថា៖ សង្វៀនជល់មាន់និងអាប៉ោង បាននឹងកំពុងដំណើរការរាល់ថ្ងៃ នៅម្តុំផ្លូវអូសួន នៅភូមិស្រែវាល ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដែលកំពុងដំណើរការយ៉ាងរលូនដោយមានការសង្ស័យថា អាជ្ញាធរមានសមត្ថកិច្ចបើកភ្លើងខៀវហើយម្ចាស់សង្វៀនជល់មាន់និងអាប៉ោង ទាំងនេះក៏មានខ្នងបង្អែកចាំជួយនៅពីក្រោយខ្សែ ខ្នងអ្នកធំៗទៀតផង ។
ពាក់ព័ន្ធនឹងរឿងល្បែងសុីសងជល់មាន់និងអាប៉ោងខាងលើនេះសារព័ត៌មានយើងបានទំនាក់ទំនងទៅលោកឯម វឌ្ឍនាអធិការស្រុកស្ទឹងត្រង់នៅថ្ងៃទី ០៥ វិច្ឆិកា២០២១ នេះដែរប៉ុន្តែមិនទទួលបានការឆ្លើយតបទេព្រោះខលមិនចូលសូម្បីតែផ្ញើសារទៅតាមប្រព័ន្ធ WhatsApp ក៏លោកមិនតបដែរ។
ប្រជាពលរដ្ឋសូមសំណូមពរទៅឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និង លោក ឯម កុសល ស្នងការខេត្តកំពង់ចាម សូមជួយចាត់វិធានការចុះបង្រ្កាប សង្វៀនជល់មាន់មួយកន្លែងនេះផងទានព្រោះថា បើមានល្បែងសុីសងហើយប្រាកដជាអាចកើតមាននូវ អំពើ លួច ឆក់ ប្លន់ ជាមិនខានហើយពលរដ្ឋក៏បន្តទៀតថា ៖ ឯណាទៅលក្ខណៈ ភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តន៍? ហេតុអ្វីក៏នៅតែមានអំពើទាំងនេះកើតឡើងទៀត ?