ឯកឧត្តម អ៉ីវ លាង អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តរបស់ក្រុមការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ

នារសៀលថ្ងៃសៅរ៍ទី២៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តរបស់ក្រុមការងារថ្នាក់មូលដ្ឋានឃុំបឹងព្រះ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារឃុំ មេឃុំ ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍ ប្រធានមណ្ឌលសុខភាព នាយកវិទ្យាល័យ មេភូមិ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តមបានមានមតិដឹកនាំលើកិច្ចការងារមួយចំនួនដែលបានអនុវត្តកន្លងមក និងបានដាក់ចេញទិសដៅការងារដែលត្រូវអនុវត្តបន្ត។ទន្ទឹមនេះ បញ្ហាការចាក់វ៉ាក់សាំងការពារកូវីដ១៩ ឯកឧត្តម បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធពិនិត្យប្រជាពលរដ្ឋមិនទាន់បានចាក់ ឬមិនអាចចាក់បានដោយសារមានបញ្ហាសុខភាព ឬជាប់រវល់ក្នុងកំឡុងពេលយុទ្ធនាការចាក់វ៉ាក់សាំងកន្លងមក ដើម្បីចាក់ជូនគាត់។
ឯកឧត្តមបានណែនាំក្រុមការងារផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សូមបន្តអនុវត្តវិធានការសុខាភិបាល ជាពិសេសអនុវត្ត ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន នៅពេលរាជរដ្ឋាភិបាលត្រៀមនឹងបើកដំណើរការវិស័យមួយចំនួនឡើងវិញ ទោះបីខណៈពេលដែលជំងឺកូវីដ១៩មានស្ថានភាពនៅទ្រឹង និងការចាក់វ៉ាក់សាំងបានសឹងគ្រប់គ្នាហើយក៏ដោយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare