ទីតាំងល្បែងស៊ីសងបៀរអាប៉ោងមួយកន្លែងស្ថិតនៅម្តុំលក់លៀសហាលចាស់ទល់មុខសាលាបឋមសិក្សាហ៊ុនណេងកំពុងបើកលេងយ៉ាងអាណាធិបតេយ្យ

ភ្នំពេញ: កាលពីពេលថ្មីៗនេះមានសេចក្តីមួយមកថាមានទីតាំងលេងល្បែងស៊ីសងបៀរអាប៉ោងយ៉ាងអាណាធិបតេយ្យនៅម្តុំកន្លែងលក់លៀសហាលចាស់តាមបណ្តោយប្រឡាយទឹកទល់មុខសាលាបឋមសិក្សា ហ៊ុន ណេង ក្នុងទឹកដីខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពីប្ជាពលរដ្ឋបានអោយដឹងថាទីតាំងខាងលើនេះមានម្ចាស់ជាជនជាតិវៀតណាមជាអ្នកបើកនិងប្រមូលគ្នីគ្នាមកលេងដោយមិនមានការខ្លាចញញើតសមត្ថកិច្ចបន្តិចសោះហាក់បីដូចជាត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចអញ្ចឹងបានជាជនជាតិវៀតណាមរូបនេះហ៊ានបើកលេងបែបនេះ។

ប្រភពដដែលបានបន្តទៀតថារាល់ថ្ងៃនេះពួកគាត់កំពុងតែមានការព្រួយបារម្ភចំពោះការរីករាលដាលនៃជំងឺកូវីត១៩ផងហើយនឹងខ្លាចភាពអសន្តិសុខកើតមានចំពោះភូមិ សង្កាត់របស់ពួកគាត់។ ដូច្នេះសូមសំណូមពរដល់លោកអធិការខណ្ឌចំការមនសូមមានវិធានការទប់ស្កាត់នឹងធ្វើបង្ក្រាបក្រុមញៀនល្បែងទាំងនេះផងជាពិសេសគឺជនជាតិវៀតណាមដែលម្ចាស់ទីតាំងផ្ទាល់តែម្ដង៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare