កម្លាំង​អាវុធហត្ថ ស្រុក ក្រឡាញ់​ចុះ​បង្ក្រាប​ឈើ​ប្រណីត​ជា​ច្រើន​ដុំ​ដោយ​បង្កប់​ឈើ​នៅ​ក្នុង​អុស​

សៀមរាប​÷
នៅ​រសៀល​ម៉ោង​២,៣០នាទី ថ្ងៃ​ទី​១៤ ខែកញ្ញា​ឆ្នាំ​២០១៩​នេះ​អ្នក​សារព័ត៌មាន​បាន​ចូល​រួម​សហការ​និង​រាយការណ៍​ជូន​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប​ចុះ​បង្ក្រាប​ឈើ​បង្កប់​នៅ​ក្នុង​អុស​ជា ច្រើនដុំ​ ចេញ​ពី​ដំបន់​ស្រុក​ស្រី​ស្នំ​ ខេត្ត​សៀមរាប​ ដឹក​យក​មក​ចូលស្រុក ក្រ​ឡាញ់​បាន​យ៉ាង​រលូន​ ក៏​ប៉ុន្តែ​ត្រូវ​ជាប់​កណ្តាប់​ដៃ​កង​រាជ​អាវុធហត្ថ​ខេត្ត​ ដែល​បាន​ដាក់​បទ​បញ្ជា​យ៉ាង​ក្តៅ​គគុក​អោយ​កង​រាជ​អាវុធហត្ថ​ស្រុក​ក្រឡាញ់​ចុះ​បង្ក្រាប​បាន​នៅ​ចំណុច​ភូមិ​កំពង់​ថ្កុវ​ពី ឃុំ​កំពង់​ថ្កុវ​ ស្រុកក្រឡាញ់​ខេត្ត​សៀមរាប​ក្រោម​បទ​បញ្ជា​របស់​លោក​សេង​វុទ្ធី មេ បញ្ជា​ការ​រង​កង​រាជ​អាវុធហត្ថ​ខេត្ត​សៀមរាប​ ដឹកនាំ​ចុះ​បង្ក្រាប​ដោយ​លោក​ អ៊ូន ម៉ាឌិន មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ស្រុក​និង​លោក​ជា​ ណា​រីន​ មេ បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​ក្រឡាញ់​ ក៏​ធ្វើ​ការ​ប្រគល់​ឈើ​ទៅអោយ សង្កាត់​រដ្ឋាភិបាល​ព្រៃឈើ​ស្រុក​ក្រឡាញ់​ដើម្បី​ធ្វើ​ការ​វាស់​វែង​ទៅ​តាម​នីតិវិធី​ ឃើញ​ថា​ឈើ​មានចំនួន​មួយ​គីប​បី​ផ្លាន​ប្រភេទ​ឈើ​សុក្រំ​និង​គោយន្ត​កន្ត្រៃ​ដឹក​ឈើ​មួយ​គ្រឿង​ រដ្ឋាភិបាល​ព្រៃឈើ​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ថ្នាក់​លើ​ដើម្បី​ធ្វើ​ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare