សមត្ថកិច្ចឃាត់ខ្លួនបុរសជាឪពុកចុង បន្ទាប់ពីប្រើកម្លាំងបាយលើកូនចុង បង្កឲ្យរបួសស្នាម

ព្រះសីហនុ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ បន្ទាប់ពីបុរសរូបនោះស្រវឹងស្រារ ហើយបានប្រើអំពើហឹង្សាលើកូនចុង វាយ ទាត់ ធាក់ បណ្តាលឲ្យរបួសស្នាម នៅចំណុចភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ ។

ឪពុកកំណាចមានឈ្មោះ អ៊ូម ពៅ អាយុ៤៦ឆ្នាំ មុខរបរមិនពិត​ប្រាកដ បានប្រើអំបោស ប្រើដៃនិងជើង វាយ ទាត់ធាក់ទៅលើកូនចុង​ ឈ្មោះ ពៅ ដំ ភេទប្រុស អាយុ៣ឆ្នាំ បណ្តាលឲ្យរងរបួសពេញដងខ្លួន ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ឪពុកចុងចិត្តខ្មៅក្នុងសភាពស្រវឹងស្រា កេះរកប្រពន្ធ នាងមិនព្រមដោយស្អុយក្លិនស្រា ក៏កើតជារឿងឈ្លោះប្រកែកគ្នា បែជាទៅវាយ ទាត់ ធាក់កូនចុងបណ្តាលឲ្យរងរបួសជាំពេញខ្លួន ប្តឹងសមត្ថកិច្ច ចាប់ឃាត់ខ្លួន កសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare