លោកសំ ចន្ថា អភិបាលរង ស្រុកបាណន់ ត្រូវប្រពន្ធហែកកេរ្តិ៍ តាមបណ្តាញសង្គមថា ប្រើហឹង្សា និងរំលោភច្បាប់ឯកពន្ធភាព

លោកសំ ចន្ថា អភិបាលរង ស្រុកបាណន់ ត្រូវប្រពន្ធហែកកេរ្តិ៍ តាមបណ្តាញសង្គមថា ប្រើហឹង្សា និងរំលោភច្បាប់ឯកពន្ធភាព


ចេញផ្សាយ ថ្ងៃទី 22/05/2019
ខេត្តបាត់ដំបង ៖ តើច្បាប់ឯកពន្ធភាពមានប្រសិទ្ធភាព គ្រប់ដណ្តប់ទូទាំងប្រទេសកម្ពុជាយើងហើយឬនៅ? តើប្រជាពលរដ្ឋយើងម្នាក់ៗបានស្វែងយល់ច្បាស់លាស់ហើយឬនៅ? ខណៈលោកអភិបាលរងស្រុកបាណន់ ឈ្មោះ សំ ចន្ថា បានលួចបង្កាត់ភ្លើងស្នេហាត្រីកោណជាមួយនារីក្មេងម្នាក់ ខណៈដែលមិនទាន់លែងលះជាមួយប្រពន្ធដើមចប់ជាស្ថាពរ (តាមហ្វេសប៊ុក ឈ្មោះ គម ហេង) ដែលបានបង្ហោះស្នើសុំកិច្ចអន្តរាគមន៏ពីអ្នកច្បាប់និងថ្នាក់ដឹកនាំប្រទេស ។

នេះបើយោងតាមគណនេយ្យ facebook របស់អាខោនឈ្មោះ គម ហេង ដែលបានសរសេរអះអាងលាតត្រដាងថា ខ្លួនជាប្រព្ធនដើមរបស់លោក សំ ចន្ថា អភិបាលរងស្រុកបាណន់ជាអ្នកកាន់ច្បាប់ និងជាថ្នាក់ដឹកនាំ ថ្នាក់ស្រុក បានវាយធ្វើបាបនាងជារៀងរហូត ដោយទ្រាំមិនបាននៅអំពើហឹង្សាក៏ទំលាយសុំអោយអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជួយ share អោយបានច្រើន ជូនថ្នាក់ដឹកនាំបានដឹង ៖ « លោកសំ ចន្ថា ងារជាអភិបាលរងស្រុកបាណន់ មានស្រីខាងក្រៅ នាងខ្ញុំជាប្រពន្ធ តែងតែ ទុកពេលឲ្យកែខ្លួន តែនៅមិនព្រមកែ។ ថែមទាំងលួចទៅសែនព្រេនជាមួយស្រីក្មេង។ មិនតែប៉ុណ្ណោះតែងតែមកធ្វេីបាបនាងខ្ញុំ ដោយអំពើហិង្សាគ្រប់រូបភាព មានទាំងធ្ងន់ មានទាំងស្រាល។ នាងខ្ញុំបានទៅដាក់ពាក្យបណ្តឹងដែរ តែបានតែការសម្រក សម្រួល។ ហេីយលោកម្នាក់នេះបានស្រែកថា គ្មានអ្នកអ្នកណាធ្វើអ្វីគេបានទេ។ ពេលខ្លះនាងខ្ញុំឈឺដេីរអត់រួច ហៅពេទ្យមកព្យួរសេរ៉ូម ពេលលោកនេះមកដល់ ទាលុយខ្ញុំអត់បានទាញសេរ៉ូមដាច់ ហេីយថែមទាំងវាយធ្វើបាបនាងខ្ញុំពេលកំពុងឈឺ បិទទ្វារជិតនាងខ្ញុំស្រែកហៅអ្នកជិតខាងឲ្យជួយតែគ្មានអ្នកណាឮ។ រួចបណ្តេញនាងខ្ញុំចេញពីផ្ទះ គេត្រូវយក បងប្អូនគេ នឹងស្រីក្មេងគេមកនៅ ។ មិនតែប៉ុណ្ណោះថែមទាំងបេីកដៃឲ្យស្រីក្មេងរបស់គេ ជេរប្រមាថនាងខ្ញុំ នៅពាក្យអសុរោះ ។

បន្ទាប់មកយកបងប្រុសដែលជាមន្ត្រីប៉ូលីសម្នាក់មកជេរដៀលនាងខ្ញុំនូវពាក្យ អាសអាភាស នាងខ្ញុំមានពាក្យបណ្ដឹងនៅប៉ុស្តិ៍ស្រាប់។ ដីផ្ទះដែលនាងខ្ញុំរស់នៅរាល់ថ្ងៃនេះ បានធ្វេីរួមគ្នា តែលោកម្នាក់នេះបានរៀបចំក្លែងបន្លំឯកសារ លួចចុះឈ្មោះម្នាក់ឯងដោយមិនឲ្យនាងខ្ញុំដឹង នាងខ្ញុំមានសាក្សី និងភស្តុតាងមួយចំនួន ពាក់ព័ន្ធនឹងដីផ្ទះនេះ ។

ពាក្យដែលខ្ញុំនិយាយទាំងប៉ុន្មានគឺជាពាក្យពិតទាំងអស់ នាងខ្ញុំកាន់ព្រះពុទ្ធសាសនា នាងខ្ញុំមិននិយាយពាក្យមិនពិតទេ។ ហេីយនាងខ្ញុំមិនបានទាមទាឲ្យគេវិលមកវិញទេ ឲ្យគេនៅឲ្យបានសុខចុះ នាងខ្ញុំក៏មិនបានទៅរករឿងរំខានក្តីសុខគេម្តងណាទេ តែសូមឲ្យគេចូលខ្លួនមក បញ្ចប់បញ្ហា និងផ្តល់សេរីភាព ឲ្យគ្នារៀងៗខ្លួន។

បេីនៅតែមិនចូលខ្លួមកបញ្ចប់បញ្ហាទេ នាងខ្ញុំនិងទៅដល់សាលាស្រុកបាណន់ បេីនៅតែគ្មានដំណោះស្រាយទេ នាងខ្ញុំរកវិធីផ្សេងទៀត។

ដូច្នេះសូមបងប្អូនក្នុងសង្គមមេតាអធ្យាស្រយ័ ជួយ share ព័ត៍មាននេះឲ្យបានជ្រាបដល់ថ្នាក់ដឹកនាំខាងលេីឲ្យលោកបានជ្រាបផង។ខ្ញុំនិយាយនេះ នាងខ្ញុំក៏ខ្មាស់គេដែល តែទ្រាំលែងបានហេីយ អស់រយៈពេលពីរឆ្នាំហើយនៅតែគ្មានដំណោះស្រាយ។

រាល់ពាក្យពេជ្រដែលខ្ញុំនិយាយខាងលេីជាពាក្យពិត បេីមិនពិតដោយប្រការណាមួយ នាងខ្ញុំហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់»។

ពាក់ព័ន្ធទៅនឹងរាល់ការចោទប្រកាន់របស់គណនេយ្យfacebook ឈ្មោះគម ហេង ខាងលើនេះ អង្គភាពគេហទំព័រ www.rssk-news.com យើងខ្ញុំនៅមិនទាន់បានសុំការអត្ថាធិប្បាយពីលោក សំ ចន្ថា ជាអភិបាល រងស្រុកបាណន់ នៃខេត្តបាត់ដំបង បាននៅឡើយទេ នាថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០១៩ នេះ ដោយទូរស័ព្ទលោកខលចូល ហើយអង្គភាពយើងនឹងរងចាំការបកស្រាយពីលោក សំ ចន្ថាជានិច្ច រៀងរាល់ម៉ោងការងារ តាមរយះលេខ095672231/081680133 ៕​

ដោយ ៖ រស្មីស្ទឹងសង្កែ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare