ល្បែងស៊ីសងនៅក្នុងសង្កាត់គោកឃ្លាងបើលេងដោយសេរីរីឯសមត្ថកិច្ចធ្វើមិនដឹង

(ភ្នំពេញ )÷ ឈ្មោះ ហួត ជាម្ចាស់បនល្បែងបៀរនិងប្រជល់មាន់ខុសច្បាប់នៅតែបន្តដំណើរការបើកលេងយ៉ាងអនាធិបតេយ្យនៅបរិវេណក្នុងផ្ទះមួយកន្លែងស្ថិតនៅភូមិក្រុងថ្មី សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ អាជ្ញាធរមានសមត្ថកិច្ចមិនទាន់ចំណាត់ការបង្រ្កាប

យោងតាមសេចក្តីរាយការណ៍ពីពលរដ្ឋដែលរស់នៅភូមិខាងលើនេះជាច្រើននាក់សូមមិនបញ្ចេញឈ្មោះបាននាំគ្នាបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើង អោយបានដឹងថា÷មានទីតាំងល្បែងខុសច្បាប់មួយកន្លែងកំពុងបើកលេងយ៉ាងពេញបន្ទុកក្នុងពេលផ្ទុះជំងឺ កូវីដ១៩ កើតឡើងចុះបើសិនអ្នកណាម្នាក់មានផ្ទុកជំងឺ កូវីដ១៩ ចេញពីវង់ល្បែងមួយនេះតើមានអ្នកណាជាអ្នកទទួលខុសត្រូវ.??។

បច្ចុប្បន្ននេះយើងគ្រប់គ្នាប្រាកដបានដឹងយ៉ាងច្បាស់ហើយ ដែលចំណាត់ការរបស់រាជរដ្ឋាភិបាលបំរាមហាមឃាត់មិនអោយមានការជួបជុំ!ដើម្បីទប់ស្កាត់ជំងឺ កូវីដ១៩ អោយមានប្រសិទ្ធភាព
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ បែរជានាំគ្នាធ្មេចភ្នែកបើកភ្លើងខៀវបណ្តោយអោយទីតាំងល្បែងខុសច្បាប់មួយកន្លែងបើកលេងយ៉ាងពពាក់ពពូនបែបនេះទៅវិញឬមួយម្ចាស់បទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះមានខ្នងបង្អែករឹងមាំហើយមើលទៅបានជាអាជ្ញារមានសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ អោយមានសុវត្ថិភាព

ឬមួយអាជ្ញាធរមានសមត្ថកិច្ចសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ មួយចំនួនអាចបានទទួលផលប្រយោជន៍ពីម្ចាស់បើកបទល្មើសល្បែងខុសច្បាប់នៅទីកន្លែងនេះអស់ហើយទេដឹង។

ករណីនេះមហាជនបាននាំគ្នាសង្កេតឃើញវង់ល្បែងខុសច្បាប់មួយនេះគេនាំគ្នាចាក់លុយធំៗណាស់សម្រាប់ប្រជល់មាន់វិញ ភ្នាល់ចាក់លុយចាប់ពី ២. លានរៀលទៅដល់ ២.ពាន់.ដុល្លារ.ឯណោះក្នុង១គូៗ
ជាពិសេសទីតាំងវង់ល្បែងមួយនេះគេសង្កេតឃើញមានអ្នកឈរចាំផ្លូវបិទព័ត៌មាន ហើយមានអ្នកខ្លះទៀតឈរចាំជាអ្នកសម្របសម្រួលនេះហើយជាយុទ្ធសាស្ត្រ
ឈ្នះ ឈ្នះ ។

ប្រភពបន្តទៀតថា÷មហាជនពួកគាត់បានឃើញសភាពបែបនេះកំពុងធ្វើអោយពលរដ្ឋនាំគ្នារស់នៅព្រួយបារម្ភភ័យខ្លាចកើតនូវអំពើចោរកម្មនិងបទល្មើសផ្សេងៗទៀតកើតឡើងដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើម។

ដូច្នេះពលរដ្ឋបាននាំគ្នាអំពាវនាវមកដល់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ គួរតែមានចំណាត់ការក្តៅ ចាត់កម្លាំងក្រោមឱវាទ ចុះត្រួតពិនិត្យទីតាំងបនល្បែងខុសច្បាប់មួយកន្លែងដែលកំពុងដំណើរការបើកលេងនៅភូមិខាងលើនេះនិងមានវិធានការទប់ស្កាត់ដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបតាមគោលនយោបាយភូមិ ឃុំ សង្កាត់ ឲ្យមានសុវត្ថិភាព៕
ចូលតាមវត្តសំរោងអណ្តែត បាន150ម បត់ស្តាំ ជិះចូលទៅត្រង់មានផ្លូវកាត់ទទឹង បត់ស្នាំទៅប្រហែល 150ម មានផ្ទះរបងបង្ក័សី គឺផ្ទះនោះហេីយ

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare