អភិបាលខេត្តប៉ៃលិនចុះពិនិត្យហេដ្ឋារ​ចនាសម្ព័ន្ធ និងការផ្តល់​សេវាលើវិស័យ​អប់រំនៅសាលា​អនុវិ​ទ្យាល័​យភ្នំយ៉ាត

(ខេត្តប៉ៃលិន)៖ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ អញ្ជើញចុះពិនិត្យមើ​លហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាលើវិស័យអប់រំនៅសា​លាអនុវិទ្យាល័យភ្នំយ៉ាត ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដើម្បីធ្វើការកែលម្អសេវា និងអ​ភិវឌ្ឍន៍សាលាបន្ថែមទៀតបើទោះបី​ជាសាលាកន្លងមក បានទទួលជ័យលា​ភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំប្រចាំឆ្នាំ២០២៣ ទូទាំងព្រះរាជាណា​ចក្រកម្ពុជា។

ការចុះពិនិត្យនេះ​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនក៏បានជំរុញ និង​ណែនាំបន្ថែមដ​ល់គណ:គ្រប់គ្រង​សាលា និងលោកគ្រូ អ្នកគ្រូទាំងអស់ត្រូវតែមានកិច្ច​សហការល្អ​ដើម្បីធ្វើឱ្យសាលារៀនក្លាយ​ជាថ្នាលអបរំដ៏មានប្រសិទ្ធភាព គុណភាព កន្លែងផ្តល់ចំណេះដឹងដល់សិស្សា​នុសិស្សប្រកប​ដោយគុណភាពពិតប្រាកដ។

លោកជំទាវអភិបាលក៏​បានផ្តល់អនុសាសន៍ លើកទឹកចិត្ត គាំទ្រ ឧបត្ថម្ភ ក្នុងការកែលម្អបរិស្ថាន បង្កើនសោភណ្ឌភាពបន្ថែមទៀត ដើម្បីក្លាយជាសាលាគំរូរក្សាតំណែងជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ ប្រចាំឆ្នាំ២០២៤បន្តទៀត៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare