
តុលាការខេត្តព្រៃវែង ជម្រះក្តីលើករណីអ្នករត់តាក់ស៊ីចាប់រំលោភស្ត្រីជាអ្នកដំណើរក្នុងរថយន្តហើយប្រើអំពើហិង្សា
ខេត្តព្រៃវែង៖ សំណុំរឿងម្ចាស់រថយន្តឈ្នួលដែលចាប់បង្ខំរំលោភ ប្រើអំពើហិង្សាមកលើស្ដ្រីអ្នកដំណើរ នៅស្រុកមេសាង
ត្រូវសាលាដំបូងខេត្តព្រៃវែង លើកយកមកជម្រះនៅរសៀលថ្ងៃទី០៨.០៩.២០២០នេះហើយ។
យោងសំណុំរឿងព្រហ្មទណ្ឌលេខ ២០៥ ចុះថ្ងៃទី២៧.០៤.២០២០របស់អយ្យការអមសាលាដំបូងខេត្តព្រៃវែង
ដែលមានជនរងគ្រោះឈ្មោះ ឆូយ ខី ភេទស្រីអាយុ ៣៣ឆ្នាំនៅភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ជនជាប់ចោទឈ្មោះ ខុន រិត ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិបឹង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
ចំពោះសមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានដូចជា៖ ទី១លោក ហួត ហ៊ាង ចៅក្រមនឹងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ។
២៖លោក អ៊ន ប៊ុនលី ចៅក្រមប្រឹក្សា។
៣៖កញ្ញា ទែន សុនីតា ជាចៅក្រមប្រឹក្សា។
៤៖លោក ទុង រតនា ជាតំណាងអយ្យការ។
នឹងទី៥៖ លោក ផែង វណ្ណះ ជាក្រឡាបញ្ជី។
សូមរម្លឹកថា៖ សំណុំរឿងមួយនេះ ដើមចមដំបូង កាលថ្ងៃទី២៥.០៤.២០២០ ជនជាប់ចោទជាអ្នករត់តាក់ស៊ី បានដឹកអ្នកដំណើរជាច្រើននាក់ ។
តាមរថយន្តរបស់ខ្លួន ម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2AR5640 ពីភ្នំពេញឆ្ពោះមកស្រុកមេសាងខេត្តព្រៃវែង លុះធ្វើដំណើរតាមផ្លូវ អ្នកដំណើរក៍ចុះជាបណ្ដើ
ពោលគឺនៅសល់តែជនរងគ្រោះម្នាក់ឯងក្នុងរថយន្ត
ពេលមកដល់ផ្លូវលំក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសាង គួបផ្សំនឹងវេលាម៉ោង៩យប់ស្ងាត់ផងនោះ។
ជនជាប់ចោទបានចាប់បង្ខំរំលោភសេពសន្ថវះ ប៉ុន្តែជនរងគ្រោះបានបដិសេធនឹងរើបម្រាស់មិនព្រម
បណ្ដាលឱ្យជនជាប់ចោទ ប្រើអំពើហិង្សាមកលើរូបនាង រួចបង្ខំរំលោភរហូតបានសម្រេចក្នុងរថយន្ត
លុះស្អែកឡើងទី២៦.០៤.២០២០ ជនរងគ្រោះបានប្ដឹងសមត្ថកិច្ច ដោយប្រាប់ពីដំណើររឿង
.ដែលរំលោភប្រើអំពើហិង្សារហូតចូលពេទ្យ
ទើបសមត្ថកិច្ចឈានដល់ឃាត់ខ្លួនជនជាប់ចោទចាត់ការតាមនីតិវិធីតែម្ដងទៅ។
ទោះជាយ៉ាងណាក្ដីនៅត្រឹមល្ងាចថ្ងៃទី០៨.០៩.២០២០នេះ នៅពុំទាន់ទទួលបានដីកា ឬការសម្រេចណាមួយពីតុលាការនៅឡើយទេ៕