ឯកឧត្ដម ម៉ៅ ឌុង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកស្រី លីម ដាលី ត្រូវជាភរិយា លោក បួនសេង សុវិទ្យា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ

ឯកឧត្ដម ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ដត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ សមាជិក ក្រុមគ្រួសារ សសយក ខេត្ដត្បូងឃ្មុំ គោរពវិញ្ញាណក្ខន្ធសព លោកស្រី លីម ដាលី ដែលជាភរិយារបស់ លោក បួនសេង សុវិទ្យា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំដែលបានទទួលមរណភាពនៅថ្ងៃច័ន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១២:២២នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៣១ឆ្នាំ ដោយរោគគាពាធ ស្ថិតនៅភូមិ​ជីមាន់​ ឃុំ​ ក្រែក​ ស្រុក​ពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ​។

ក្នុងនាមឯកឧត្ដមជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក.ខេត្តត្បូងឃ្មុំទាំងអស់ពិតមានសេចក្ដីតក់ស្លុត ក្ដុកក្ដួល អាឡោះអាល័យ និងសោយស្ដាយជាអនេកចំពោះលោក បួនសេង សុវិទ្យា និងក្រុមគ្រួសារសពដែលបានបាត់បង់ឧត្ដមភរិយា ប្អូនស្រី បងស្រី អ្នកមីង អ៊ុំស្រី និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះលោក បួនសេង សុវិទ្យា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ និងក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោកស្រី លីម ដាលី បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare