
ឯកឧត្តម អ៊ុន ចាន់ដា អនុញ្ញាតឱ្យប្រតិភូឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អនុញ្ញាតឱ្យប្រតិភូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត។
ក្នុងជំនួបនេះផងដែរ ឯកឧត្តមបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូដែលបានអញ្ជើញមកជួបពិភាក្សាការងារ។ ឯកឧត្តម អ៊ុន ចាន់ដា បានបង្ហាញជូនដល់ប្រតិភូនៃឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាពីសក្តានុពល ភូមិសាស្ត្រ សេដ្ឋកិច្ច និងបង្ហាញពីវឌ្ឍនភាពសមិទ្ធផលរបស់រដ្ឋបាលខេត្តកំពង់ចាម។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី សូមគៀងគរអ្នកវិនិយោគិនមកវិនិយោគនៅខេត្តកំពង់ចាមឱ្យបានច្រើន។ ក្នុងនោះសូមឱ្យមានកិច្ចសហការណ៍ចងមេត្រីភាព រវាងខេត្តកំពង់ចាមជាមួយបណ្តាខេត្តនៃប្រទេសឥណ្ឌូនេស៊ីដើម្បីផ្លាស់ប្តូរការវិនិយោគផលិតផលគ្នាទៅវិញទៅមក។
ឯកឧត្តម SANTO DARMOSUMARTO ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណដល់ឯកឧត្តម អ៊ុន ចាន់ដា ដែលបានទទួលប្រតិភូប្រកបដោយការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតហើយឯកឧត្តមនឹងគៀងគរអ្នកវិនិយោគប្រទេសរបស់ខ្លួន មកវិនិយោគនៅខេត្តកំពង់ចាម។