ម្ចាស់សង្វៀនជល់មាន នៅឃុំព្រែកុយ ស្រុកកងមាស ខេត្តកំពង់ចាម ប្ដូទីតាំងទៅលេងនៅក្នុងកាស៊ីណូ ក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រោះសុវត្ថិភាពល្អជាងនៅខេត្តកំពង់ចាម

​កំពង់ចាម ៖ ទីបំផុតម្ចាស់សង្វៀនជល់មាន់ និងអាប៉ោង ដ៏ធំមួយកន្លែងនៅឃុំព្រែកុយ ស្រុកកងមាស ខេត្តកំពង់ចាម បានប្ដូទីតាំងរបស់ខ្លួនចេញពីទឹកដីខេត្តកំពង់ចាម ផ្លាស់ទៅកាន់ឃុំកក់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដោយសុវត្ថិភាពល្អ ជាងខេត្តកំពង់ចាម ដោយជ្រកក្រោមដំបូលកាស៊ីណូនៅទីនោះ។

ប្រភពបានរាយការណ៏ថា ការផ្លាស់ប្ដូទីតាំងសង្វៀនជល់មាន់ និងអាប៉ោងនៅឃុំព្រែកុយ ស្រុកកងមាស នេះបានធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទ ថ្មីៗនេះ បន្ទាប់ពីមានអង្គភាពព័ត៌មានជាច្រើនទៀតបានចុះផ្សាយ និងបានធ្វើអោយបែកធ្លាយដំណឹងនេះដល់លោកអភិបាលខេត្តកំពង់ចាម ទើបបានបញ្ជាអោយបិទទីតាំងសង្វៀនជល់មាន និងអាប៉ោងនេះចោលតែម្ដង។

ហើយបើតាមប្រភពដដែលក៏បានបន្ថែមទៀតដែរចំពោះរូបភាពដែលបានចុះផ្សាយកន្លងមកនោះតាមពិតមិនមែនជារូបភាពនៅក្នុងទឹកដីខេត្តកំពង់ចាមទេគឺជារូបភាពនៅខេត្តកំពង់ឆ្នាំងតាំងពីយូរមកម្ល៉េះ។

សម្រាប់អ្នកញៀនល្បែងជល់មាន់ និងអាប៉ោងទាំងនោះវិញបើទោះបីអាជ្ញាធរបានបិទ ក៏ពួកគេមិនបញ្ឈប់ដែរ ដោយរត់រកទីតាំងថ្មី ដែលមានសុវត្ថិភាព គឺលើទឹកដីខេត្តត្បូងឃ្មុំ វិញ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare