អាវុធហត្ថខេត្តកំពង់ស្ពឺឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់

(ខេត្តកំពង់ស្ពឺ)៖ ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា និងមានការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រមទាំងបានការណែនាំពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោងទងដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន ១៨នាក់ (បុគ្គលិកស្រី១០នាក់ និងជនជាតិចិន០៣នាក់) ករណីល្បែងស៊ីសងខុសច្បាប់ នៅចំណុចភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យរួមមាន៖
ទី១.ឈ្មោះ Qiu Guang sheng ជនជាតិចិន(បុគ្គលិក)អាយុ២៦ឆ្នាំ។
ទី២.ឈ្មោះLiu Li yan ជនជាតិចិន (បុគ្គលិក) អាយុ៥១ឆ្នាំ។
ទី៣.ឈ្មោះ Huing xing Zhong ជនជាតិចិន(មេការ) អាយុ៥៥ឆ្នាំ។
ទី៤.ឈ្មោះ ធឿន ចាន់ថា ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិក។
ទី៥.ឈ្មោះ សុំ ស្រីណុច ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិក។
ទី៦.ឈ្មោះ ឃឹម ម៉ូ លីកា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិក។
ទី៧.ឈ្មោះ គឹន ចាន់នឿន ភេទស្រី អាយុ២៣ឆ្នាំ មុខរបប បុគ្គលិក។
ទី៨.ឈ្មោះក្រូច ចំរើន ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិក។
ទី៩.ឈ្មោះ ស៊ា គន្ធា ភេទស្រី អាយុ២៤ឆ្នាំ។
ទី១០.ឈ្មោះ ខ្លេង ស្រីស ភេទស្រី អាយុ២១ឆ្នាំ មុខរបរ បុគ្គលិក។
ទី១១.ឈ្មោះ វណ្ណ សុន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិក។
ទី១២.ឈ្មោះ សុខ ភក្ដី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ បុគ្គលិក។
ទី១៣. ឈ្មោះ ម៉ៅ គឹមហុង ភេទប្រុស អាយុ៣៩ឆ្នាំ។
ទី១៤.ឈ្មោះ សោម ទិត្រ ភេទប្រុស អាយុ៣៣ឆ្នាំ។
១៥.ឈ្មោះ វ៉ន ចាន់ ភេទប្រុស អាយុ២៨ឆ្នាំ។
ទី១៦.ឈ្មោះ សុខ ស្រីល័ណ្ខ ភេទស្រីអាយុ២៥ឆ្នាំ។
ទី១៧.ឈ្មោះ យន លីផេង ភេទស្រី អាយុ ២៥ឆ្នាំ។
ទី១៨.ឈ្មោះ ប្រុស រស្មី ភេទស្រី អាយុ២៥ឆ្នាំ។

ចាប់យកវត្ថុតាងបានរួមមាន៖ ទូរស័ព្ទចំនួន១៦គ្រឿង,លិខិតឆ្លងដែនចំនួន២,តុលេងបៀចំនួន៧ និងតុហ្គេមត្រីចំនួន២,កៅអីចំនួន២៥,ឡានចំនួន០១គ្រឿង,សម្ភារៈលេងបៀ និងកាក់មួយចំនួន និងលោហៈធាតុពណ៌លឿង(ខ្សែក) ចំនួន០១ខ្សែ៕

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare