
តើមានអ្វីនៅពីក្រោយកាស៊ីណូ777 ច្រកទ្វារព្រំដែនអន្ដរជាតិបន្ទាយចក្រី បើកឱ្យពលរដ្ឋខែ្មរ និងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងរីឯសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបែររក្សាភាពស្ងៀមស្ងាត់
(ព្រៃវែង)៖ បុគ្គលម្ចាស់កាស៊ីណូយីហោ 777 បើកឱ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាមខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រឆ្លងដែនចេញចូលលេងស៊ីសងខុសច្បាប់យ៉ាងគគ្រឹកគគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានមិនទាន់ចាត់វិធានការបង្ក្រាបនោះទេបែរជានាំគ្នារក្សាភាពស្ងៀមស្ងាត់។
យោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែងបានបញ្ជាក់ឱ្យដឹងថា កាស៊ីណូ 777 កំពុងបើកឱ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលលេងល្បែងដោយសេរីចាក់ភ្នាល់ដាក់លុយសុីសងខុសច្បាប់ ជល់មាន់ បៀរ អាប៉ោង យូគីយ៉ាងគគ្រឹកគគ្រេងរីឯអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានស្រុក-ខេត្តមិនហ៊ានធ្វើការទប់ស្កាត់ និងបង្ក្រាបនោះទេបែរជានាំគ្នាបំភ្លេចគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ អាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុកមិនគួរបណ្តែតបណ្តោយឱ្យបុគ្គលជាម្ចាស់ កាសុីណូ 777 បើកឱ្យក្រុមញៀនល្បែងពលរដ្ឋខ្មែរ និងជនជាតិវៀតណាមឆ្លងដែនចេញចូលលេងល្បែងគឺជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗជាច្រើនប្រភេទទៀតយ៉ាងគគ្រឹកគគ្រេងធ្វើឱ្យពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហិង្សាគ្រួសារគ្រឿងញៀនជាដើមចមចេញពីល្បែងសុីសងនេះឯង។
ករណីកាស៊ីណូ777 បើកឱ្យពលរដ្ឋខ្មែរ និងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលលេងល្បែងសុីលងផ្ទុយពីច្បាប់អនុញ្ញាតខាងលើ អាជ្ញាធរ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅមិនទាន់ចាត់វិធានការបង្ក្រាបឱ្យស្របតាមគោលនយោបាយភូមិឃុំ-សង្កាត់សុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។ ហេតុនេះហើយលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងមិនគួរមើលរំលងភាពអសកម្មរបស់លោកចៅហ្វាយស្រុកព្រះស្តេចនិងលោក ជៃ សេងហ៊ាង អធិការដ្ឋាននគរបាលស្រុកព្រះស្ដេចដែលបណ្តោយឱ្យម្ចាស់កាសុីណូ777 បើកឱ្យពលរដ្ឋខ្មែរ និងជនជាតិវៀណាម ឆ្លងដែនខ្លះមានប៉ាស្ព័រខ្លះទៀតមិនមានប៉ាស្ព័រចេញចូលលេងល្បែងជល់មាន់ទ្រង់ទ្រាយធំនៅក្នុងកាសុីណូ 777ក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងមិនព្រមទប់ស្កាត់។
ប្រជាពលរដ្ឋរស់នៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចាត់កម្លាំងមន្ត្រីជំនាញក្រោមឱវាទចុះពិនិត្យស្រាវជ្រាវម្ចាស់កាសុីណូ 777 ដែលហ៊ានបើកអោយពលរដ្ឋខ្មែរ និងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះទៀតមិនមានប៉ាស្ព័ចេញចូលលេងល្បែងសុីសងយ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិសាស្ត្រខាងលើទប់ស្កាត់និងបង្ក្រាបឱ្យមានប្រសិទ្ធភាពដើម្បីពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋក្នុងមូលដ្ឋាន៕