បសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាមចុះចាក់ថ្នាំការពារជំងឺសារទឹកគោ-ក្របីនៅស្រុកកំពង់សៀម

(កំពង់ចាម)៖ មន្ត្រីបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចុះចាក់ថ្នាំបង្ការជំងឺសារទឹកដល់សត្វគោ-ក្របីជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃស្ថិតក្នុងឃុំអូរស្វាយ ស្រុកកំពង់សៀម។

បើតាមមន្ត្រីនៃមន្ទីរកសិកម្មខេត្តកំពង់ចាមបានឱ្យដឹងថា មន្រ្ដីការិ.ផលិតកម្ម និងបសុព្យាបាលបានសហការជាមួយមន្រី្ដការិ.កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកកំពង់សៀមបានចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របីជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅឃុំអូរស្វាយ ស្រុកកំពង់សៀមដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាននិងភ្នាក់ងារសុខភាពសត្វភូមិ។ ជាលទ្ធផលមន្ត្រីជំនាញបានចាក់វ៉ាក់សាំងគោសរុបចំនួន ៥១០ក្បាល និងចាក់ក្របីបាន ៦០ក្បាល។

នៅថ្ងៃដដែលនេះដែរ នៅឯស្រុកបាធាយ មន្ត្រីការិ.កសិកម្មធនធានធម្មជាតិ និងបរិស្ថានទទួលបន្ទុកការងារផលិតកម្ម និងបសុព្យាបាលស្រុកបាធាយបានសហការជាមួយអាជ្ញាធរភូមិ-ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របីជូនប្រជាពលរដ្ឋដោយចាក់បានសត្វសរុបចំនួន ២២៦ក្បាលក្នុងនោះសត្វគោចាក់បានចំនួន ១២២ក្បាល និងសត្វក្របីចាក់បានចំនួន ១០៤ក្បាលផងដែរ៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare