ទណ្ឌិត​ អុឹង​ លី​ប៉េង​ ធ្វើ​ការឃោសនា​អកុសល​ មួលបង្កាច់​ បរិហារកេរ្តិ៍ដោយគ្មាន​មូលដ្ឋាន

បេីតាម​ការ​លេីកឡេីង​របស់មេធា​វី​ ជ្រ​ គីមហេង​ តំណាង​ដោយ​អាណត្តិរបស់​ឯកឧត្តម​ អ៊ាង​ សុផល្លែត​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ បាន​រៀបរាប់​ និង​បំភ្លឺ​ដូចមាន​ក្នុង​លិខិត​បំភ្លឺ​ ចុះថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ ថា​ ក្នុងបណ្ដឹង​របស់​ កូនក្ដី​នៅតុលាការ​រាប់​ពីសាលាដំបូង​ រហូតដល់​តុលាការកំពូល​បាន​សម្រេច​ឱ្យ​កូនក្ដី​របស់​ខ្លួន​ឈ្នះ​គ្រប់​ជាន់​ថ្នាក់​ និង​បាន​ផ្ដន្ទាទោស​ឈ្មោះ​ អុឹង​ លីប៉េង​ ផងដែរ។

ក្នុង​អំឡុង​សាលដីកាជា​ស្ថាពរ​ និង​សម្រេច​ផ្ដន្ទាទោស​លេី​ឈ្មោះ​ អុឹង​ លីប៉េង​ របស់​សាលា​ដំបូង​ និង​តុលាការកំពូល​ប៉ុន្តែ​ឈ្មោះ​ អុឹង​ លីប៉េង​ បាន​រត់​គេចខ្លួន​មិន​ដឹងនៅទីណា​ ក៏ប៉ុន្តែ​ទណ្ឌិត​ អុឹង​ លីប៉េង​ បាន​បន្ដ​ធ្វើ​ការឃោសនា​អកុសលតាម​បណ្ដាញ​សង្គម​​ បំភ្លៃ និង​មួល​បង្កាច់បង្ខូច​កិត្តិយសកូនក្ដីរបស់​ខ្លួន​ម្យ៉ាងទៀត​ក្នុង​នាម​ជា​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​កូន​ក្ដី​ សូមធ្វេី​ការ​បំភ្លឺ​ដេីម្បី​រក្សាបាន​នូវ​ភាព​ស្អាត​ស្អំ​ជូន​កូនក្ដី​របស់ខ្លួន។

គួររំលឹកផងដែរថា​ កន្លង​មក​ទណ្ឌិត លីប៉េង តែងតែ​ធ្វេីការ​ចោទប្រកាន់​ បរិហារកេរ្តិ៍មកលេីឯកឧត្ដម​ អ៊ាង​ សុផល្លែត​ ទាំង​គ្មាន​មូលដ្ឋាន​ និង​មិនមែន​ជាការពិតនោះទេ​ក្នុងន័យនេះ​ ឈ្មោះ​ អុឹង​ លីប៉េង​ ដែលជា​ទណ្ឌិត​ត្រូវបានតុលាការ​កំពុង​ស្វែងរក​មុខ​ដេីម្បី​យក​មក​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ដែលបានឃោសនា​ អកុសល​ បង្កាច់បង្ខូច​ឈ្មោះ​អ្នកដទៃ​បង្កឱ្យមាន​ការ​យល់​ច្រឡំ​ពី​មហាជន​ដូច្នេះ​មេធាវី​តំណាង​ដោយ​អាណត្តិ​ សូម​អំពាវនាវ​ដល់​សារធារណ​ជន​ និង​អ្នកសារព័ត៌មាន​ជាតិ​-អន្ដរជាតិ​ មេត្ដា​ជ្រាប​ជាព័ត៌មាន​ និង​សូមឱ្យ​មហា​ជន​ និង​អ្នកសារព័ត៌មាន​ កុំ​មាន​ការយល់​ច្រឡំ​។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare