បុរសម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង

(ស្រុកពារាំង)៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ក្នុងចំណោមបីនាក់ខណ:ពេលដែលចុះលេងទឹកនៅភូមិតាំងស្នាយ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។

ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាចនៅចំណុចភូមិឃុំខាងលើ។

បើតាមប្រភពពីបងប្អូនសាច់ញាតិបានឱ្យដឹងថាបុរសរងគ្រោះមានឈ្មោះ ពិន វឌ្ឍនា ភេទប្រុស អាយុ២៨ ឆ្នាំមានទីលំនៅក្នុងភូមិចុងព្រៃ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែងបច្ចុប្បន្នរស់នៅភ្នំពេញទើបតែរៀនចប់ផ្នែកនីតិសាស្ត្រ(ច្បាប់) ទើបតែរដូវបុណ្យភ្ជុំនេះក៏បានមកលេងស្រុកកំណើតហើយក៏នាំគ្នាមកលេងទឹកមានគ្នា៣នាក់នៅចំណុចកើតហេតុខាងលើ។

ខណៈពេលឃើញជនរងគ្រោះលង់ទឹកក៏មានមិត្តភក្ដិ២នាក់ទៀតចុះទៅជួយប៉ុន្តែរាវរកមិនឃើញដោយទឹកកំពុងតែខ្លាំងបន្ទាប់មកអ្នកទាំងពីរក៏បានផ្តល់ដំណឹងនេះទៅក្រុមគ្រួសារនិងសមត្ថកិច្ចដើម្បីឱ្យជួយរក។

រីឯសមត្ថកិច្ចបន្ទាប់ពីបានទទួលដំណឹងនេះហើយ លោកមឿន រី អធិការរងស្រុកពារាំងក៏បានដឹកនាំកំលាំងប៉ុស្តិ៍រដ្ឋបាលរកា និងរដ្ឋបាលប៉ុស្តិ៍ព្រៃស្រឡិត និងប្រជាការពារភូមិ ព្រមទាំងលោកមេឃុំរកា និងមេភូមិតាំងស្នាយសហការគ្នាជាមួយបងប្អូនប្រជាពលរដ្ឋចុះរាវរក លុះដល់រសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១រសៀលទើបរកឃើញ បន្ទាប់មកសមត្ថកិច្ចក៏បានពិនិត្យធ្វើកោសល្យវិច្ច័យរួចរាល់ហើយក៏បានប្រគល់សាកសពជូនសាច់ញាតិដើម្បីធ្វើបុណ្យតាមប្រពៃណី។

ក្នុងនោះដែរអាជ្ញាធរភូមិឃុំ និងសមត្ថកិច្ចក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំចុះលេងទឹកផ្តេសផ្តាសជាពិសេសក្មេងតូចៗដើម្បីចៀសវាងជួបគ្រោះថ្នាក់លង់ទឹកកើតឡើងជាយថាហេតុព្រោះនេះជារដូវទឹកឡើង។

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare