ឯកឧត្តម ង៉ូវ បូរីណា អញ្ជើញជាអធិបតី វេទិកាសាធារណៈ
(កំពង់ស្ពឺ)៖ ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានសសង្កាត់ព្រះស្រែ ក្រុងឧដ្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានអញ្ជើញជាចូលរួមអធិបតីភាព ក្នុងកម្មវិធីវេទិកាសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានការចូលរួមពីមន្ត្រីថ្នាក់ក្រុង មន្ទីរពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន ប្រមាណជាង៤០០គ្រួសារ ស្ថិតនៅវត្តសូរភី ភូមិទួលសូរភី សង្កាត់ព្រះស្រែ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសបេីកវេទិកាសាធារណៈ ឯកឧត្ដម ង៉ូវ បូរីណា បានចូលរួមធ្វើការដោះស្រាយនូវកង្វល់របស់ប្រជាពលរដ្ឋនូវបញ្ហាទូទៅ បញ្ហាសន្តិសុខ និងផ្សេងៗផងដែរ។
ឯកឧត្ដមបន្តទៀតថា បញ្ហារបស់បងប្អូនប្រជាពលរដ្ឋគឺជាបញ្ហារបស់រាជរដ្ឋាភិបាល ដូច្នេះក្នុងនាមរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងចូលរួមគ្រប់សកម្មភាពលេីការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់ភូមិឃុំ ហើយជាពិសេសធ្វើយ៉ាងណាត្រូវតែបន្ដរក្សាឱ្យនូវភូមិឃុំមានសុវត្ថិភាព និងការអភិវឌ្ឍ ដេីម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយត្រូវរក្សាឱ្យបាន និងការពារដាច់ខាតនូវសន្តិភាពមួយនេះ នាឱកាសនោះដែរ ឯកឧត្តមបានពន្យល់និងស្រាយបំភ្លឺពីការសហប្រតិបត្តិការតំបន់អភិវឌ្ឍត្រីកោណសុំកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូចដែលតែងតែចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមរយ:ការធ្វើបដិវត្តពណ៌។
ជាមួយគ្នានេះផងដែរ លោក ចាន់ វុត្ថា អភិបាលរងក្រុង តំណាងលោក ព្រាប កុយវឌ្ឍនៈ អភិបាល នៃគណៈអភិបាលក្រុង លោក គឹម ឈុនលី អនុប្រធានមន្ទីររៀបចំដែនដី សំណង់ និងសូរិយោដីព្រមទាំងមន្ដ្រីមូលដ្ឋានឃុំក៏បានចូលរួមធ្វើដោះស្រាយជូនប្រជាពលរដ្ឋផងដែរ។