ប្រទះឃើញឈើជ្រុងផែរួចចំនួន៤៦ដុំត្រូវបានជនមិនស្គាល់មុខយកទៅលាក់ទុក

(ខេត្តរតនគិរី)៖ ដោយមានការទទួលបទបញ្ជាពីឯកឧត្តម សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ថរតនគីរីក្រោមការសម្របសម្រួលនិតិវិធីលោក កែវ ភក្តី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគីរី លោក ហ្លីន ត្វាន អភិបាលរងស្រុកអូរយ៉ាដាវ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថ និងជំនាញបរិស្ថានចុះស្រាវជ្រាវ ត្រួតពិនិត្យ និងរុករកបទល្មើសព្រែឈើបានប្រទះឃើញឈើជ្រុងផែរួចជាប្រភេទឈើឈ្លីក និងឈើផ្ចឹកមានមុខកាត់ពី៣០ ទៅ៤០cm ចំនួន៤៦ដុំ ប្រវែងពី៣ម៉ែត្រទៅ៥ម៉ែត្រមិនទាន់វាស់វែងដែលជនមិនស្គាល់មុខបានដឹកមកទម្លាក់ចោលក្នុងព្រៃក្បែរចំការមួយកន្លែងស្ថិតនៅភូមិតាកុកភ្នង ឃុំបរខាំស្រុកអូរយ៉ាដាវ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤នេះ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជំនាញបរិស្ថានកំពុងដឹកជញ្ជូនវត្ថុតាងទៅរក្សាទុកនៅទីស្នាក់ការឧទ្យានជាតិអូរយ៉ាដាវដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare