ស្នេហាត្រីកោណ! បុរសជាប្តីក្រោយពីប្រហារជីវិតកាប់ភរិយាដាច់ក នៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម សមត្ថកិច្ចឃាត់ខ្លួនបានហើយ

(ខេត្តកំពង់ចាម)៖ ប្រតិបត្ដិការបង្ក្រាបករណីឃាតកម្ម កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ ២០២៤ វេលាម៉ោង១៧:៣០នាទី នៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម មានអំពើឃាតកម្មបង្កដោយជនសង្ស័យជាប្ដី ។

ពុទ្ធោអើយ ស្នេហាត្រីកោណ! បុរសជាប្តីក្រោយបានប្រហារជីវិតកាប់ភរិយាដាច់កនៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម សមត្ថកិច្ចឃាត់ខ្លួនបានហើយ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌបានសហការជាមួយជំនាញអធិការដ្ឋាននគរបាលស្រុកពាក់ព័ន្ធរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៩:២០នាទី សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆូយ ធឿន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នៅចំណុចវត្ដស្រក ស្ថិតក្នុងភូមិស្រក ឃុំសូភាស ស្រុក ស្ទឹងត្រង់ ខេត្ដកំពង់ចាម ព្រមទាំងចាប់យកវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ផលិតឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R.0900 ដែលជាមធ្យោបាយរបស់ជនរងគ្រោះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចំការលើដើម្បីចងក្រងសំណុំរឿងតាមនីតិវិធីច្បាប់៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare