ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ដែលជាស្ថានីយ៍ខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន១.២០០.០០០(មួយលានពីរសែន)ដើមក្នុងមួយឆ្នាំ

នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤: ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានដឹកនាំប្រតិភូក្រសួងបរិស្ថានចុះពិនិត្យស្ថានភាពការសាងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ស្ថិតនៅក្នុងភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។ នេះជាថ្នាលបណ្តុះកូនឈើខ្នាតធំដំបូងបំផុតក្នុងប្រទេសកម្ពុជាដែលមានសមត្ថភាពផលិតកូនឈើបានចំនួន ១លាន ២សែនកូនក្នុង១ឆ្នាំ និងជាថ្នាលបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិដើរដោយថាមពលទេវតា (ថាមពលពន្លឺព្រះអាទិត្យទំនើប)។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិដែលមាននៅក្នុងតំបន់ការពារធម្មជាតិក្នុងទិសដៅប្រែក្លាយកម្ពុជា «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។

បច្ចុប្បនកម្ពុជាមានតំបន់តំបន់ការពារធម្មជាតិចំនួន៧៣ តំបន់គ្របដណ្តប់លើផ្ទៃដីប្រមាណ ៧លាន ៤៦ពាន់ហ.ត ស្មើនឹង ៤០% នៃផ្ទៃដីប្រទេស៕

WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare
WhatsAppProtopage BookmarksTwitterLinkedInLinePinterestGoogle BookmarksTelegramFacebookCopy LinkFacebook MessengerShare